ប្រធាន​ផ្សារ​ដើម​គរ​បន្ត​បញ្ជារ​កម្លាំង​សន្តិសុខ​បាញ់​ទឹក​លាង​ផ្លូវ​ដើម្បី​បរិស្ថាន​ស្អាត

466
ចែករម្លែក
  • 2
    Shares

ដោយ:​ចាន់តូ​/​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៩ ភ្លៀង​កក់ខែ​បាន​ធ្វើឲ្យ​ផ្លូវ​ចូល​ផ្សារ​បែក​ភក់ ជា​វិធានការ បន្ទាន់ លោក ឈួន ឆាយា​រិ​ទ្ធ ប្រធាន​ផ្សារ​ដើម​គរ​បញ្ជារ​កម្លាំង​សន្តិសុខ បាញ់​ទឹក​លាង​សម្អាត​ផ្លូវ​ជុំវិញ​បរិវេណ​ផ្សារ​ដើម​គរ​ ដើម្បី​បរិស្ថាន​ស្អាត និង​ឲ្យ​មាន​របៀបរាបរយ​សណ្ដា​ប់​ធ្នាប់​ល្អ ។​

​លោក ឈួន ឆាយា​រិ​ទ្ធ ប្រធាន​ផ្សារ​ដើម​គរ​ឲ្យ​ដឹងថា ដោយមាន​ការណែនាំ​ពី​លោក ឃួ​ង ស្រង អភិបាល​រាជធានី​ភ្នំពេញ ជម្រុញ​ឲ្យ​មានការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ដើម្បី​បរិស្ថាន​ស្អាត អនាម័យ​ស្អាត តាមផ្លូវ មុនី​រ៉េត និង​ផ្លូវ ម៉ៅ​សេទុង ដែល​នៅ​អម​សងខាង​ផ្សារ​ដើម​គរ​ជាទី​តាំង​ដែល​លោក​គ្រប់គ្រង ឲ្យ​មាន​របៀបរៀបរយ សោ​ភ័​ណ្ឌ ភាព បរិស្ថាន​ទីក្រុង​ស្អាត និង​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ក៏ដូចជា​គ្រោះថ្នាក់​ចរាចរ​ជាដើម ។​

​លោក​បាន​បន្តទៀតថា ក៏​សំណូមពរ​ដល់​អាជីវករ​ ដែល​ដាក់តាំង​លក់​រំលោភ​លើ​ចិ​ញ្ចើ​ផ្លូវ តម្រូវ​ឲ្យ​លើករើចេញ​នៅវេលា​ម៉ោង​៦​ព្រឹក​ជា​រៀលរាល់​ព្រឹក ដូចជា​ការចត​រថយន្ត រ៉ឺម៉ក​កង់​បី ម៉ូតូឌុប ជាដើម សូម​ចូលរួម​សហការ​ជៀសវាង​ការប៉ះទង្គិច​គ្នា​ណាមួយ​កើតឡើង ហើយក៏ដើម្បី​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ផងដែរ។ ចំពោះ​បញ្ហា​បរិស្ថាន​វិញ ត្រូវ​ទុកដាក់កាកសំណល់សំរាម​ផ្សេងៗ ឲ្យ​មាន​របៀប​តាម​ទីតាំង​កំណត់ ដើម្បី​បរិស្ថាន​ស្អាត សុខភាព​ល្អ គឺជា​ប្រយោជន៍​រួម ក៏ដូចជា​សង្គម​ទាំងមូល៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ