ប្រធានាធិបតី​ចិន​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ីតាលី​និង​បារាំង​ខណៈដែល​អ៊ីតាលី​ចូលរួម​”​ផ្លូវ​សូត្រ​ថ្មី​”

619
ចែករម្លែក

​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៨​ខែ​មីនា​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​អ៊ីតាលី ម៉ូ​ណាកូ និង​បារាំង​នៅ​សប្តាហ៍​នេះ​ ដោយ​រដ្ឋាភិបាល​ក្រុង​រ៉ូម​រំពឹងថា​នឹង​ចូលរួម​ក្នុង​កម្មវិធី​ហេដ្ឋារចនាសម្ពន្ធ​ពាណិ​ជ្ជកម្ម​ពិភពលោ​ករប​ស់​លោក បើទោះបីជា​មិន​មាន​ការជឿជាក់​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​​ផ្សេង​ទៀត​ក៏​ដោយ​។​

​លោក លូ កាង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក ស៊ី ជីន​ពីង ធ្វើ​ទស្សនកិច្ច​រដ្ឋ​ចាប់ពី​ថ្ងៃទី​២១​ខែ​មីនា​ដល់​ថ្ងៃទី​២៦​ខែ​មីនា​។​

​មន្ត្រី​អ៊ីតាលី​ម្នាក់​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​រដ្ឋាភិបាល​ក្រុង​រ៉ូម​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​គាំទ្រ​ជា​ផ្លូវការ​​នូវ​គំនិត​ផ្តួចផ្តើម ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ ឬ​ហៅ​ថា ផ្លូវ​សូត្រ​ថ្មី របស់លោក ស៊ី ជីន​ពីង ដែល​មាន​ទឹកប្រាក់ មួយ លាន លាន ដុល្លារ ។​

​បន្ទាប់​ពី ការប្រកាស​របស់​អ៊ីតាលី​មក​នោះ ប្រធានាធិបតី​បារាំង លោក អេម​ម៉ានុយ​អែល​ម៉ា​ក្រុង បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​គួរ​​តែមាន “​មធ្យិបាយ​បែប​សម្របសម្រួល​”​មួយ​ទាក់ទង​ទៅ​នឹង​ប្រទេស​ចិន​។​

​លោក ម៉ា​ក្រុង បាន​និយាយថា​«​វា​ជា​រឿង​ល្អ​ដែល​ប្រទេស​ចិន​កំពុង​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាច្រើន ប៉ុន្តែ​ខ្ញុំ​ជឿជាក់​លើ​ស្មារតី​សមភាព​និង​ប្រយោជន៍​ទៅវិញ​​ទោះ​មក​» ។ លោក​បាន​បន្ថែមថា ស្មារតី​សមភាព​គឺជា​ការគោរព​អធិបតេយ្យភាព​របស់​ប្រទេសជាតិ​នីមួយៗ​៕

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង

ទីតាំងផ្សាយពាណិជ្ជកម្ម