ម៉ាឡេស៊ី​ចាប់ឃុំខ្លួន​ជន​សកម្មប្រយុទ្ធ​១៣​នាក់

562
ចែករម្លែក
  • 21
    Shares

​ជនសង្ស័យ​ជា​ជន​សកម្មប្រយុទ្ធ​ចំនួន​១៣​នាក់​ដោយ​រួមទាំង​សមាជិក​នៃ​ក្រុមគាំទ្រ​ក្រុម​អា​ប៊ូ​សាយ៉ា​ហ្វ​ចំនួន​៦​នាក់​ដែល​តាម​ការចោទប្រកាន់​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឡោម​​ព័ទ្ធ​ទីក្រុង​Marawi នៅ​ប្រទេស​ហ្វីលីពីន​នោះ ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​ក្រុម​អាជ្ញាធរ​ម៉ាឡេស៊ី​។​

ប្រធាន​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី បាន​និយាយថា​ជនជាតិ​ហ្វីលីពីន​១២​នាក់ និង​ម៉ាឡេស៊ី​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១១​និង​១២​ខែ​មីនា​ដោយ​អង្គភាព​ប៉ូលិស​ប្រឆាំង​ភេរវកម្ម ។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​នៅ​ថ្ងៃ​ចន្ទ​ទី​១៨​ខែ​មីនា​ថា ” ពួកគេ​ត្រូវបាន​ឃុំខ្លួន​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​នានា​ដោយ​រួម​ទាំង​ការទាក់ទង​ជាមួយ​​នឹង​ក្រុមគាំទ្រ​ក្រុម​អា​ប៊ូ​សាយ៉ា​ហ្វ ក្រុម​យុទ្ធជន​Maute ឬ​ក្រុម​កងកម្លាំង​RSF ។

​លោក​បាន​បន្តថា ” មួយចំនួន​នៃ​ពួក​គេ​នេះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​បរទេស​ដែល​បាន​លាក់ខ្លួន​នៅ​រដ្ឋ​Sabah ប្រទេស​ម៉ាឡេស៊ី “៕​ប្រែ​សម្រួល​៖​សុខា​

ជនជាតិ​ហ្វីលីពីន​១២​នាក់ និង​ម៉ាឡេស៊ី​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលីស​ប្រឆាំង​ភេរវកម្ម​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១១​និង​១២​ខែ​មីនា

ទីតាំងផ្សាយពាណិជ្ជកម្ម