អាហារ​ដែល​ជួយ​ឲ្យ​ទ្វារមាស​មាន​សុខភាព​កាន់តែ​ល្អ​

627
ចែករម្លែក

ការបង្ក​រោគ និង​ការ​រលា​កនៅ​ទ្វារមាស​គឺជា​រឿង​ឈឺចាប់​ខ្លាំងណាស់​។ ការ​រមាស់ ក្រហាយ ឡើង​ក្រហម ឬ​រាល់​ការមិន​ស្រួល​គ្រប់​ប្រភេទ​ក្នុង​រាងកាយ​សុទ្ធតែ​អាចធ្វើ​ឲ្យអ្នក​ពិបាក​គេង និង​គ្មាន​ផាសុកភាព​រស់នៅ​ឡើយ​។

ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​តូច​ដែល​អ្នក​ត្រូវតែ​បញ្ចូល​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ បើសិនជា​ចង់​ឲ្យ​ទ្វារមាស​មាន​សុខភាព​ល្អ​។

​យ៉ា​អួ​រ
​បច្ចុប្បន្ននេះ យ៉ា​អួរ​គឺ​ផ្ទុក​ទៅដោយ​ប្រូ​បាយ​អូ​ទិច​ដែល​វា​មាន​លក្ខណៈ​ដូចគ្នា​នឹង បាក់តេរី​ល្អៗនៅក្នុង​ទ្វារមាស​ដែរ សម្រាប់​គ្រប់គ្រង​កម្រិត pH របស់​វា​។ ប្រូ​បាយ​អូ​ទិច ក៏​ជួយ​ប្រឆាំងនឹង​ការបង្ក​រោគ និង​បង្កើន​សុខភាព​ផ្លូវ​រំលាយ​អាហារ​ដែរ​។


​សូកូឡា​ខ្មៅ​
​សូកូឡា​ខ្មៅ​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ និង​អាច​បង្កើន​មុខងារ​ផ្លូវភេទ​ព្រមទាំង​ជួយ ថែរក្សា​សុខភាព​ទ្វារមាស​បាន​យ៉ាង​ល្អ​ទៀតផង​។

​គ្រាប់​ផ្លែ​អាល​ម៉ុ​ន និង​គ្រាប់​ល្ពៅ​
​គ្រាប់​ធញ្ញជាតិ​ទាំងពីរ​នេះ​សម្បូរ​ទៅដោយ​ជាតិ​ស័​ង្កសី ដែល​អាច​សម្រួល​ដល់​វដ្ដរដូវ​ផង និង​អ័រម៉ូន​ផង​។ (​អាន​:​ថ្នាំ​ងងុយគេង​ពេល​អ្នក​គួរប្រើ​)​ជាតិ​ស័​ង្កសី​ត្រូវបាន​គេ​ស្គាល់​ថា ជា​សារធាតុ​ជំរុញ​ដល់​អារម្មណ៍​កាន់តែ​ល្អ និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។

​សណ្តែកសៀង​
​សណ្តែកសៀង​ផ្ទុក​សារធាតុ Phytoestrogens​ដែល​អាច​ជួយ​យ​ថែរក្សា​ភាព​រំអិល​ក្នុងទ្វារមាស​បាន​។ អ្នក​ក៏​អាច​ញ៉ាំ​សណ្តែកសៀង​ជា​លក្ខណៈ​តៅ​ហ៊ូ​បានដែរ​៕ ដោយៈ health.com.kh /Ha

ទីតាំងផ្សាយពាណិជ្ជកម្ម