សាកលវិទ្យាល័យ​មកពី​ប្រទេស​នូ​វែ​ល​សេ​ឡង់​ មក​តាំងពិព័រណ៍​ការសិក្សា​និង​អាហារូបករណ៍​នៅ​ភ្នំពេញ​

641
ចែករម្លែក
  • 18
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នកតំណាង​ស្ថាប័ន​អប់រំ​ជាច្រើនរូប​និង​សាកលវិទ្យាល័យ​មកពី​ប្រទេស​នូ​វែ​ល​សេ​ឡង់​ចំនួន ១២ បានធ្វើ​ដំណើរ ការ​មកកាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍​នៅ​នូ​វែ​ល​សេ​ឡង់​។ ពិព័រណ៍​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ ២៧ មីនាឆ្នាំ​២០១៩​នៅ​សាលា ACE​សាខា​ទួល​ទំពូង​ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច​។​ជា​រៀងរាល់ឆ្នាំ​កម្មវិធី​ពិព័រណ៍​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ​IDP​កម្ពុជា​និង​បើក​ឱ្យ​សាធារណជន​អាច​ចូលរួម​ដោយ​សេរី​ មិន​តម្រូវឱ្យ​បង់ប្រាក់​ទេ​។

​សិស្ស​និស្សិត​និង​អាណាព្យាបាល​ទាំងអស់​ទទួលបាន​ការ​អញ្ជើញ​មកជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​ស្ថាប័ន​អប់រំ​ណូ​វែ​ល​សេឡង់ ដើម្បី​ស្វែងយល់​ព័ត៌មាន​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី​និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ​ទទួលបាន​កាពិ​គ្រោះ​និង​ណែនាំ​ទៅលើ​ជម្រើស​សិក្សា​កម្មវិធីសិក្សា​ផ្សេងៗ​និង​រួមទាំង​ឱកាស​ការងារ​ក៏ដូចជា​ព័ត៌មាន​អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ​។ ពត៌មាន​ទាក់ទង​នឹង​កម្មវិធីសិក្សា​ផ្សេងៗ​ទៀត និង​ពត៌មាន​ពី​តម្រូវ​ទិដ្ឋាការ​នានា ក៏​នឹង​ផ្តល់ជូន​នៅក្នុង​កម្មវិធី​ពិព័រណ៍​ផងដែរ​។

​លោក​ម៉ៅ​ស្រេង​ នាយក​ស្ថាប័ន​អប់រំ​IDP​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​៖«​ប្រទេស​នូ​វែ​ល​សេ​ឡង់​កំពុង​ក្លាយជា​ទិសដៅ​សិក្សា​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​សម្រាប់​ការសិក្សា​នៅ​បរទេស​។​កម្មវិធី​ពិព័រណ៍​ការសិក្សា​និង​អាហារូបករណ៍​នៅ​នូ​វែ​ល​សេ​ឡង់​គឺជា​វេទិកា​ពិសេស​មួយ​សម្រាប់​អ្នក​ដែលមាន​បំណង​ទៅ​បន្ត​ការសិក្សា​របស់​ពួកគេ​នៅ​ប្រទេស​ណូ​វែ​ល​សេឡង់ ដើម្បី​បាន​ជួប​ប្រឹក្សា​ផ្ទាល់​ជាមួយ​តំណាង​ស្ថាប័ន​អប់រំ និង​សាកលវិទ្យាល័យ​ដែល​មកពី​ទីនោះ​ផ្ទាល់​» ។​

​ដោយឡែក មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​នឹង​មក​ចូលរួម ផ្តល់​ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រលង​និង​ការ​ត្រៀមប្រលង​IELTS​។​អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល​(ACE)​ក៏​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ​និង​បាន​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស​ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​នូ​វែ​ល​ហ្ស​ឡង់​។​

​លោក​ឈាង​វ៉ាន់​តាក់ ​ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ប្រចាំ​ស្ថាប័ន​អប់រំ IDP កម្ពុជា បានឱ្យដឹងថា​«​ប្រទេស​នូ​វែ​ល​សេ​ឡង់​ផ្តល់ឱ្យ​សិស្ស​និស្សិត​នូវ​ការអប់រំ​លំដាប់​ពិភពលោក និង​មានការ​ទទួលស្គាល់​ជា​សកលលោក​ផងដែរ​។​ប្រជាជន​នៅ​ទីនោះ​មាន​ភាព​រួសរាយ​និង​បរិស្ថាន​មាន​សុវត្ថិភាព​រួមជាមួយ​វប្បធម៌​ដែលមាន​ភាព​ចម្រុះ​ជាតិ​សាសន៍​ទៀតផង​។​បន្ថែម​ពីនេះ​សិស្ស​និស្សិត​មានឱកាស​ក្នុងការ​បំពេញការងារ ក្រៅ​ម៉ោង​ក្នុងកំឡុងពេល​កំពុង​សិក្សា​បាន​ទៀតផង​។ កត្តា​ទាំងអស់​នេះហើយ​ដែល​ធ្វើអោយ​ប្រទេស​ណូ​វែ​ល​សេ​ឡង់​គឺជា​ទិសដៅ​ដ៏​ល្អប្រសើរ​មួយ​សម្រាប់​សិស្ស និស្សិត​ទៅ​បំពេញ​ចំនេះដឹង​បន្ត​នៅ​បរទេស​» ។​

​សូមជម្រាបថា​IDPEducation​គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស​និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស ណូ​វែ​ល​សេ​ឡង់ កាណាដា អាម៉េរិកនិង អៀរ​ឡង់ ជាមួយនឹង​ការិយាល័យ​ជាង ១០០ នៅ​ច្រើនជាង ៣២​ប្រទេស​ជុំវិញ​ពិភពលោក​។

ការប្រឹក្សា​និង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា​ដែល​ផ្តល់ជូន​ដោយ​ស្ថាប័ន​IDP​ធ្វើឡើង​ដោយ​ឥតគិតថ្លៃ​។​សិស្ស​និស្សិត​និង​អាណាព្យាបាល​អាចធ្វើ​ការអញ្ជើញ​មក​សាកសួរ​ពត៌មាន​ប​ន្ថែ​ម​ទាក់ទង​ការសិក្សា​នៅ​បរទេស​នៅ​គ្រប់​ការិយាល័យ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន​IDP​ផ្ទាល់​ដែលមាន​ទីតាំងនៅ​គ្រប់​សាខា​នៃ​សាលា ACE ភ្នំពេញ​និង​សៀមរាប​៕S/Ha

​ចំណងជើង​រូ​បថ​តៈ​សាកលវិទ្យាល័យ​មកពី​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​នឹង​មក​តាំងពិព័រណ៍​ការសិក្សា​និង​អាហារូបករណ៍​នៅ​ភ្នំពេញ​នា​ថ្ងៃទី​២៧​មិនា​