​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ខណ្ឌ​សែន​សុខ​

1068
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខណៈ​កំពង់​ធ្វើ​សកម្មភាព​លក់​ថ្នាំញៀន​ជាក់ស្តែង​និង​ដកហូត​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ធំ​។​ការឃាត់ខ្លួន​ជនសង្ស័យ​នោះបាន​ធ្វើឡើង​នៅ​ចំណុច​ផ្លូវរ​តេះ​ភ្លើង ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​សាយ​សាមឿន​ភេទ​ប្រស​អាយុ​៤៨​ឆ្នាំ​មុខរបរ​មិន​ពិត​និង​ស្នាក់នៅ​បន្ទប់​ជួល​ផ្លូវលំ​សង្កាត់​ទឹកល្អក់​១​ខណ្ឌទួលគោក​។​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ទៀតថា​មុន​និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​គឺ​សមត្ថកិច្ច​បាន​ជំនាញ​ស្រាវជ្រាវ​ហើយ​កំណត់​មុខសញ្ញា​បាន​ជាក់ស្តែង​ទើប​ឈានដល់​ការឃាត់ខ្លួន​និង​ដកហូត​វត្ថ​តាង​ថ្នាំញៀន​ចំនួន​២​កញ្ចប់​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពង់ធ្វើការ​ឃាត់ខ្លួន​និង​សាកសួ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាកា​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ខណ្ឌ​សែន​សុខ​(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម