អ្នកមាន​ដឹងថា​ប្រភព​ប្រូតេអ៊ីន​ណា​ល្អ​សម្រាប់​បេះដូង​

606
ចែករម្លែក

អ្នកជំនាញ​ការឱ្យដឹងថា ប្រូតេអ៊ីន​អាច​ល្អ​សម្រាប់​បេះដូង ពេល​ជ្រើសរើស​ត្រូវ​ប្រភព​ប្រូតេអ៊ីន ។​
​ ​
​ការស្រាវជ្រាវ​បង្ហាញថា ប្រភព​ប្រូតេអ៊ីន​ពី​សាច់​ធ្វើឱ្យ​កើន​ហានិភ័យ​កើត​ជំងឺ​សរសៃ ឈាម​បេះដូង និង​ស្លាប់​ក្នុងពេល​ប្រូតេអ៊ីន ពី​ពពួក​អាហារ​គ្រាប់​បែរជា​អាចជួយ​ឱ្យ​បេះដូង​រឹងមាំ ។​

​ពួក​អ្នកស្រាវជ្រាវ​ពី អាម៉េរិក​, អង់គ្លេស និង​បារាំង បាន​សហការ​ធ្វើការ​ស្រាវជ្រាវ​សំដៅ​គោល បំណង​ត្រួតពិនិត្យ​ទំនាក់ទំនង​រវាង សណ្ឋាន​ប្រូតេអ៊ីន និង​ស្ថានភាព​ស្លាប់​ដោយសារ​ជំងឺ​សរសៃ ឈាម​បេះដូង ។​
​ ​
ពួក​អ្នកស្រាវជ្រាវ​រកឃើញ ថា អ្នកប្រើប្រាស់​ច្រើន​នូវ​ប្រូតេអ៊ីន ពី​សាច់មាន​ហា និ​ភ័យ​កើត​ជំងឺ សរសៃ ឈាម​បេះដូង​កើន ៦០​ភាគរយ ។ ផ្ទុយ​មកវិញ អ្នក​បរិភោគ​ច្រើន​នូវ​ពពួក​ប្រូតេអ៊ីន​ពី​ពពួក គ្រាប់​បាន ថយចុះ​៤០​ភាគរយ​នូវ​ហានិភ័យ កើត​ជំងឺ​សរសៃឈាម​បេះដូង ។​
​ ​
ក្រៅពីនេះ នៅមាន​ប្រភព​ប្រូតេអ៊ីន​ផ្សេងៗ ល្អ​សម្រាប់​សរសៃឈាម​បេះដូង ដែល​យើង​គួរ​បរិភោគ ដូចជាៈ ពពួក​សណ្តែក​, ត្រី​, សាច់ បសុសត្វ ៕ ប្រែ​សម្រួលៈ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម