​បង​នាយករដ្ឋមន្ត្រី​ ផ្តល់​បេតុង​កៅស៊ូ​អ៊ុត​លើផ្លូវ​ចំនួន​ពីរ​ខ្សែ ​នៅ​ក្រុង​កំពង់ចាម​

611
ចែករម្លែក
  • 57
    Shares

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ បងប្រុស​សម្តេច​តេ​ជោ​ហ៊ុន សែន​ លោក​ហ៊ុន​ ណេង ​សមាជិក​រដ្ឋសភា​បានផ្តល់​បេតុង​កៅស៊ូ​ចំនួន ៥.៥០០ ម៉ែត្រការ៉េ ដើម្បី​ចាក់​អ៊ុនតសម្អាត​កែលម្អ​ផ្លូវ​ក្នុង​ក្រុង​កំពង់ចាម​ចំនួន​ពីរ​ខ្សែ មាន​ប្រវែង​សរុប​ជិត​៧០០ ម៉ែត្រ​។​


​លោក​សុខ​ស្រ៊ុន ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​បានឱ្យដឹងថា ​ផ្លូវ​ដែល​ត្រូវ​ចាក់​បេតុង​កៅស៊ូ​ដែល​អតីត​អភិបាលខេត្ត​កំពង់ចាម​ផ្តល់ឱ្យ​សម្រាប់​សម្រួល​ដល់​ការធ្វើដំណើរ​នោះ​មាន​ផ្លូវ​ជយ​វរ្ម័នទី​៧​ឬ ផ្លូវ​នៅ​ខាងក្រោយ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ មាន​ប្រវែង ៤៤០​ម៉ែត្រ​។​មួយ​ខ្សែ​ទៀត​ប្រវែង ២៥២ ម៉ែត្រ​ ជា​ផ្លូវ​លេខ ៨៥ ឬ​ផ្លូវ​ខាងមុខ​ស្នងការ​នគរបាល​ខេត្ត​។​

​លោក ថ្លាង វាសនា ជា​មេការ​របស់​ក្រុមហ៊ុន​ម៉ៅការ​អ៊ុត​ផ្លូវ​បេតុង​កៅស៊ូ​ខាងលើ​របស់​ក្រុមហ៊ុន​តៃវ៉ាន់ កម្ពុជា​ម៉ាឡេស៊ី​បានឱ្យដឹងថា ​ផ្លូវ​ចំនួន​ពីរ​ខ្សែ​ប្រវែង​សរុប​ខាងលើនេះ​គឺ​ប្រើប្រាស់​ជ័រកៅស៊ូ​ប្រភេទ​បេ​ទី​មី​ន័​រ​(TCM)​ចាក់​អ៊ុត​លើផ្លូវ​ទំហំ​សរុប​ចំនួន​៥.៥០០​ម៉ែត្រការ៉េ​។​ ដោយ​មួយថ្ងៃ​ចាក់​អ៊ុត​បាន​ចម្ងាយ​ពី​៣០០​ទៅ ៥០០ ម៉ែត្រ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម