ឃាត់ខ្លួន​ជន​ម្នា​ក់វ័យ​៤៧​ឆ្នាំ​ពីបទ​រំលោភ​ស្ត្រី​មេម៉ាយ​វ័យ​៤៤​ឆ្នាំ​បានសំរេច​ជាច្រើន​ដង​នៅ ស្រុក​សំបូរ​

438
ចែករម្លែក
  • 3
    Shares

ដោយ​:​សេង​ឃួន​/ខេត្តក្រចេះ​ ៖ ​កម្លាំង​ជំនាញ​នរគ​បាល​ស្រុក​សំបូរ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​វ​ឌ្ឍ​នៈ បាន​ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​វ័យ​ចំណាស់​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ម្នា​ក់វ័យ​៤៤​ឆ្នាំ​ បានសម្រេច​ចំនួន​៣​ដង ស្ថិត​ក្នុងភូមិ​អន្លង់​ព្រះ​គោ​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​ កាលពី​យប់​ថ្ងៃទី​១៩​ ខែ​មីនា ឆ្នាំ​២០១៩​។​

​លោក ប៊ុន ឈឿន អធិការនគរបាល​ស្រុក​សំបូរ​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២០​ខែ​មីនា​ ឆ្នាំ​២០១៩​នេះ​ឲ្យ​ដឹងថា ​ជនសង្ស័យ​ឈ្មោះ​ហាក់ រ៉ុ​ន អាយុ​៤៧​ឆ្នាំ​។​
​ឯ​ជនរងគ្រោះ​ឈ្មោះ​ស.គ.ល ៤៤​ឆ្នាំ​។​ អ្នក​ទាំងពីរ​រស់នៅ​ភូមិ អន្លង់​ព្រះ​គោ ឃុំ​វ​ឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​ជាមួយគ្នា​។​

លោក​បាន​បន្តថា​ ករណី​រំលោភ​នេះ​កើតឡើង​តាំងពី​ថ្ងៃទី​១៧​ ខែមីនា​ ឆ្នាំ​២០១៩​មកដល់​ថ្ងៃទី​១៩ ​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​រំលោភ​បានសំរេច​៣ដង ក្នុងពេលដែល​ជនរងគ្រោះ​ទៅ​ឃ្វាលក្របី​នៅឯ​ព្រៃ​តែម្នាក់ឯង​។​

សូមបញ្ជាក់​ករណី​រំលោភ​លើក​ទី​១​នឹង​ករណី​រំលោភ​លើក​ទី​២ ​ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្ដឹង​ដោយសារ​ជនសង្ស័យ​សុំ​អង្វរករ​មកលើ​ខ្លួន​កុំ​ឲ​ទៅប្តឹង​ប៉ូលិស​អី​ព្រោះ​យើង​ជា​អ្នកជិតខាង​របង​ជាមួយគ្នា​។​

​ជនរងគ្រោះ​បាន​ប្រាប់​ទៅ​ជនសង្ស័យ​ថា បើ​មាន​ករណី​រំលោភ​លើក​ទី​៣​ទៀត​ខ្លួន​នឹង​ទៅប្តឹង​នគរបាល​ហើយ​តែ​នៅ​ល្ងាច​ថ្ងៃទី​១៩​ ខែ​មីនា​ឆ្នាំ​២០១៩​នេះ​ ជនសង្ស័យ​នៅតែ​បន្ត​រំលោភ​ម្តងទៀត​បានសម្រេច​រួចហើយ​ជនរងគ្រោះ​ បានសម្រេចចិត្ត​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វឌ្ឍនៈ​ដាក់ពាក្យ​បណ្តឹង​តែម្តង​។​

ក្រោយពី​ទទួលបាន​បណ្តឹង​កម្លាំង​ជំនាញ​នរគ​បាល​ស្រុក​សំបូរ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​វ​ឌ្ឍ​នៈ បានតាម​ឃាត់ខ្លួន​ជនសង្ស័យ​តាម​មុខសញ្ញា​មក​សាកសួរ​តែម្តង​។​ ក្រោយពី​កម្លាំង​ជំនាញ​ស្រុក​សួរនាំ ​ជន​ល្មោភកាម​ម្នាក់​វ័យ​ចំណាស់​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​មេម៉ាយ​រូបនោះ​បានសម្រេ​ចំនួន​៣​ដង​ពិត​ប្រក​ដ​មែន​។​

ជនសង្ស័យ​កំពង់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នរគ​បាល​ស្រុក​សំបូរ​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ នឹង​ការពារ​អនីតិជន​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២០​ ខែមីនា​ ឆ្នាំ​២០១៩​ នេះ​ដើម្បី​វិធានការ​តាម​នីតិវិធី​​បន្ត​៕B/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ