វៀតណាម​កាត់ទោស​ប្រហារជីវិត​បី​នាក់​ចំពោះ​ការជួញដូរ​ថ្នាំញៀន​

503
ចែករម្លែក
  • 16
    Shares

​មនុស្ស​៣​នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មីនា​ត្រូវបាន​ផ្តន្ទាទោស​ប្រហារជីវិត​ចំពោះ​ការជួញដូរ​ថ្នាំញៀន​នៅ​ក្រុង​ហាណូយ និង​ជន​ទី​៤​ជាប់គុក​អស់​មួយ​ជីវិត​ដោយសារ​នាង​ត្រូវ​ចិញ្ចឹម​​ក្មេង​ម្នាក​។​

​ជន​ទាំង​បី អាយុ​៤៧​ឆ្នាំ ២៤​ឆ្នាំ​និង​៤០​ឆ្នាំ ត្រូវបាន​តុលាការ​ប្រជាជន​ក្រុង​ហាណូយ​ផ្តន្ទាទោស​ប្រហារជីវិត ចំណែក​ជនជាប់ចោទ​ម្នាក់​ទៀត​អាយុ​៤២​ឆ្នាំ ជាប់គុក​មួយជីវិត​​ដោយសារ​នាង​ត្រូវ​ចិញ្ចឹម​កូនតូច​។​

​សូមបញ្ជាក់​ថា ជន​ត្រូវ​ប្រហារជីវិត​២​នាក់​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​នឹង​ថ្នាំញៀន​២,៦​គីឡូក្រាម​នៅ​អាកាសយានដ្ឋាន​ណូយ​បៃ កាលពី​ឆ្នាំ​២០១៧​។​ចំណែក​ពីរ​នាក់​ទៀត​ត្រូវ​​បាន​ចាប់ខ្លួន​ក្នុងពេល​ដឹកជញ្ជូន​ថ្នាំញៀន​ទៅ​ពី​កម្ពុជា​តាម​ច្រកព្រំដែន​ម៉ុក​បៃ​ក្នុង​ខេត្ត​តៃនិញ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​។​នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​vnexpress.net​។​

​វៀតណាម​មាន​ច្បាប់​ថ្នាំញៀន​តឹងរឹង​បំផុត​នៅក្នុង​លោក​។​ជន​ណា​ដែល​មាន​ឬ​ដឹកជញ្ជូន​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីនឬ​កូកាអ៊ីន​លើ​៦០០​ក្រាម​ឡើង​និង​មេតំ​ហ្វេ​តា​មីនជាង​២,៥​គីឡូក្រាម​​អាច​ប្រឈម​ការដាក់ទោស​ប្រហារជីវិត​។​

​ការផលិត​ឬ​ជួញដូរ​ហេ​រ៉ូ​អ៊ីន​ចាប់ពី​១០០​ក្រាម​ឡើង ឬ​ថ្នាំ​ញៀន​ខុស​ច្បាប់​ផ្សេងៗ​ចាប់ពី​៣០០​ក្រាម​ឡើង​ក៏​ប្រឈម​នឹង​ទោស​ប្រហារជីវិត​ផង​ដែរ​៕​ប្រែ​សម្រួល​៖​វាសនា​

មនុស្ស​៤​នាក់​ឡើង​តុលាការ​នៅ​ក្រុង​ហាណូយ​ចំពោះ​ការជួញដូរ​ថ្នាំញៀន​កាលពី​ថ្ងៃ​ចន្ទ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ