សម​ត្ថកិច្ច​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ដេប៉ូ​លក់​ឈើ​មួយកន្លែង​រកឃើញ​មិន​ប្រក្រតី​មួយចំនួន​

588
ចែករម្លែក

ដោយ:​ពស/​ពោធិ៍សាត់ ​៖ ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ​ខែមីនា​ ឆ្នាំ​២០១៩​ កម្លាំង​សម​ត្ថកិច្ច​រួមមាន​ប៉ូលីស​ក្រុង​ពោធិ៍សាត់ ​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សំពៅ​មាស​​​ បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ដេរ​ប៉ូ​លក់​ឈើ​មួយកន្លែង​ ដែលមាន​ម្ចាស់​ឈ្មោះ​​​ ទី​ម ​ហុង ​ភេទ​ស្រី ​អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹងតូច​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​។​

ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹងថា ការដែល​ក​ម្លាំ​ទាំងពីរ​ផ្នែក​ចុះ​ឆេ​ក​ឆេរ​ត្រួតពិនិត្យ​ដេប៉ូ​លក់​ឈើ​ខាងលើ​ ដោយមាន​ការចង្អុលបង្ហាញ​ពី​មន្ត្រី​ជន់​ខ្ពស់​ថ្នាក់ដឹកនាំ​ខេត្តពោធិ៍សាត់ ដោយបាន​សង្ស័យថា​ ដេប៉ូ​លក់​ឈើ​នោះ​មាន​បង្កប់​លក់​ឈើ​អត់​ច្បាប់​ជាច្រើន​។​ នៅ​កន្លែង​ដេប៉ូ​លក់​ឈើ​នោះ គេ​សង្កេតឃើញ​ក្រហម​ចម្រុះ​ជាច្រើន​ប្រភេទ​រាប់សិប​ម៉ែត្រគូប ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានធ្វើការ​វាស់វែង​។​

តាម​ម្ចាស់​ដេប៉ូ​លក់​ឈើ​ស្ត្រី​ឈ្មោះ​ទី​ម​ហុង​និយាយថា ដេប៉ូ​ឈើ​របស់​បាន​ទិញ​ពី​ក្រុម​ហ៊ុន​មាន​កាត់​ប៉េសេ​ត្រឹមត្រូវ​ ដោយ​រថយន្ត​ដឹក​មក​ម្តង​បាន​កាត់​ប៉េសេ​ពី​១៥​ទៅ​២០​ម៉ែត្រ​គូប ប៉ុ​ន្តែ​រថយន្ត​បាន​ដឹក​លើស​រហូតដល់​ពី​៣០​ទៅ​៤០​ម៉ែត្រគូប​។ ​ឈើ​ដែល​ដឹក​លើ​នោះ​ម្ចាស់​ឡាន​បាន​ជម្រុញ​អោយ​គាត់​យក​។​

មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​វាស់វែង​ឈើ​ទាំង​នោះ ​ប៉ុ​ន្តែ​មិនបាន​ទំលាយ​ឲ្យដឹងថា ​មាន​ប៉ុន្មាន​ម៉ែត្រគូប​នោះទេ ​គ្រាន់តែ​ប្រាប់ថា​មាន​ឈើ​មិន​ប្រក្រតី​(​ឈើ​អត់​ច្បាប់​)​មួយចំនួន​តូច​ប៉ុណ្ណោះ​។ ​ឈើ​មិន​ប្រក្រតី​ទាំងនោះ​សម្ត្ក​កិច្ច​ ក៏មិនបាន​ធ្វើកា​រិ​ប​អូស​អ្វី​ដែរ​ដោយបាន​សម្របសម្រួល​គ្នា​ជាមួយ​ម្ចាស់​ឈើ ​ហើយ​បានធ្វើ​របាយការណ៍​ជួន​ទៅ​ថ្នាក់លើ​។​

ប្រភព​ព័ត៌​មានបានឲ្យ​ដឹងថា ​ស្ត្រី​ឈ្មោះ​ ទី​ ហុង​ ម្ចាស់​ដេប៉ូ​លក់​ឈើ​ខាងលើនេះ​កន្លងមក​គឺ​បាន​ទិញ​ឈើ​ស្របច្បាប់​តិចតួច ​ប៉ុណ្ណោះ​ហើយ​បាន​ទិញ​តែ​ឈើ​ល្មើសច្បាប់​យ៉ាងច្រើន ​ដែល​ដឹក​តាម​រថយន្ត​នីសា​ន់​និង​ដឹក​តាម​គោយន្ត​។​

ប្រភព​ព័ត៌​មានឲ្យដឹងទៀតថា ​ស្ត្រី​ទី​ហុង​ម្ចាស់​ដេប៉ូ​ឈើ​នោះ​មាន​ច​រិ​ក​ច្រងេងច្រងាង​មិនសូវមាន​សម​ត្ថ​កិច្ច​ណា​ហ៊ាន​ប៉ះពាល់​ទេ​។ ​ប៉ុ​ន្ត​មានតែ​​មេព្រៃ​ប៉ុណ្ណោះ​ ដែល​ស្ត្រី​ម្ចាស់​ឈើ​នោះ​គោរព​ខ្លះៗ​ ពីព្រោះ​មានការ​ត្រូវដង​ត្រូវផ្លែ​គ្នា​។​

អ្នក​ដែលមាន​ផ្ទះ​នៅក្បែៗ​កន្លែង​ដេប៉ូ​លក់​ឈើ​នោះ បាន​លួច​បង្ហើប​ឲ្យដឹងថា ន​ណាៗ​ក៏​គេ​ដឹង​ដែ​ថា​ ម្ចាស់​ដេប៉ូ​លក់​ឈើ​នេះ​បាន​រក​ស៊ី​លក់​ឈើ​ល្មើសច្បាប់​នេះ​ជា​យួរ​មកហើយ​មិនដែល​មាន​សម​ត្ថកិច្ច​ណា​បង្ក្រាប​ម្តងណា​ឡើយ​៕B/



ទីតាំងផ្សាយពាណិជ្ជកម្ម