នៅ​ព្រឹក​ថ្ងៃស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ១,៥៧៨​នាក់​

604
ចែករម្លែក
  • 15
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ចំនួន ១,៥៧៨​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកល វិទ្យាល័យអាស៊ី អឺរ៉ុប កាលពីឆ្នាំ ២០១៧ ៕

​បើ​យោងតាម​របាយការណ៍រ​បស់​សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃស្អែក​នេះ​រួមមាន និស្សិត​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង ថ្នាក់បណ្ឌិតដែល​បានបញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧ និង ឆ្នាំ​សិក្សា​២០១៧-២០១៨​។​

ក្នុងចំណោម​និស្សិត​ទទួល​សញ្ញាបត្រ ១,៥៧៨​នាក់ នៅ​ថ្ងៃស្អែក​នេះ​មាន​និស្សិត​អាហារូប ករណ៍​របស់​ស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិ ត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣៥​នាក់​ផងដែរ​ក្នុងនោះ​មាន​នារី ១៤​នាក់ មាន​ជនពិការ ៤​នាក់ និង​មាន​និស្សិត​បរទេស​ចំនួន ៤ នាក់​គឺ​ជនជាតិ ឡាវ ២​នាក់ និង​កូរ៉េ​២​នាក់​។​

​បើ​ត​គិត​ចាប់ពី​ឆ្នាំ​សិក្សា ២០០៥-២០០៦ ដល់​ឆ្នាំ​សិក្សា ២០១៧-២០១៨ កន្លងមក​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​និង​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប​សរុប​មាន​ចំនួន ៤៣,៣១៣​នាក់ នារី ២១,៧៣៦​នាក់ ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ