ផ្លោះ​របង​ប៉ុនប៉ង​រំលោភ​កូន ​ម្ដា​យមក​ទាន់​ចាក់​មួយ​កាំបិត ជនសង្ស័យ​វាយ​តដៃ ​របួសធ្ងន់​៤​នាក់​

601
ចែករម្លែក
  • 2
    Shares

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ ជនដៃដល់​ម្នាក់ បាន​ផ្លោះ​របង​វត្ត​ប្រជុំ​សាគរ បំណង​ទៅ​ចាប់រំលោភ​កុមារី​វ័យ​ជាង​១១​ឆ្នាំ​ម្នាក់​មិនបាន​សម្រេច ខ​ណៈ​នោះ​ម្ដាយ​និង​ប្អូន​តូចៗ​២​នាក់​ទៀត​មក​ទាន់ ហើយ​ត្រូវ​ជនដៃដល់​ចាក់​ម្ដាយ​មួយ​កាំបិត និង​វាយ​ក្មេងៗ​បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំងអស់​៤​នាក់ កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ប្រជុំ​សាគរ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។​

​ប្តី​ស្ត្រី​រងគ្រោះ ឈ្មោះ សម្បត្តិ អាយុ​៣៧​ឆ្នាំ មុខរបរ​សន្តិសុខ។ ចំណែក​ស្ត្រី​រងគ្រោះឈ្មោះ សៅ យឿន អាយុ​២៧​ឆ្នាំ មុខរបរ​នៅផ្ទះ ត្រូវ​ជនសង្ស័យ​ចាក់​មួយ​កាំបិត មានកូន​ចំនួន​៣​នាក់ ស្រី​២ ប្រុស​មួយ កូនស្រី​បង​អាយុ​១១​ឆ្នាំ កូនស្រី​ទី​២​អាយុ​៨​ឆ្នាំ និង​កូនពៅ​ប្រុស អាយុ១​ខួប​ជាង រងរបួស​ធ្ងន់​ទាំងអស់​។​

យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ គេ​ឃើញ​ជនដៃដល់​ម្នាក់​ផ្លោះ​របង​វត្ត​ចូលទៅ​ចាប់​ឱប​ក្មេងស្រី​អាយុ​ជាង​១១​ឆ្នាំ បំណង​ប៉ុនប៉ង​រំលោភ ខ​ណ:​នោះ​ម្ដាយ​ក្មេងស្រី និង​កូនតូចៗ​២​នាក់​ទៀត​មក​ទាន់ បាន​ចាក់​ជនដៃដល់​មួយ​កាំបិត តែ​របួសស្រាល។ ភ្លាម​នោះដែរ ជនដៃដល់​ក៏បាន​ទាញ​កាំបិត​ចាក់​ស្ត្រី​ជា​ម្ដាយមួយ​កំបិត​បាក់​ផ្លែ​ជាប់​ពោះ ហើយ​ច្របាច់ក និង​វាយ​ក្មេងស្រី​តូចៗ ឲ្យ​របួស​ទាំងអស់​៤​នាក់ រួចហើយ​គេចខ្លួនបាត់ ។បន្ទាប់មក​ត្រូវបាន​អ្នកជិតខាង​ដឹក​បញ្ចូនជនរងគ្រោះទៅ​កាន់​មន្ទី​រពេទ្យ​កាល់​ម៉ែត​ផងដែរ។​

បើតាម​សម្ដី​បុរស​ម្នាក់​ឈ្មោះ សម្បត្តិ អាយុ​៣៩​ឆ្នាំ មុខ​របរសន្តិសុខ​ឯកជន ត្រូវជា​ប្ដី និង​ឪពុក​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ​រូបគាត់​បាន​ទៅ​ធ្វើការ​សន្តិសុខ​ឯកជន ហើយ​ប្រពន្ធ និង​កូនប្រុស​ស្រី​៣​នាក់​ស្នាក់​នៅផ្ទះ​ក្នុង​បរិវេណ​វត្ត​អារាម​ខាងលើ ។ ក្រោយមក​ប្រពន្ធ​គាត់​ខ​ល ប្រាប់ថា មាន​គ្រោះថ្នាក់​ត្រូវគេ​ចាក់​រូបគាត់ និង​វាយ​កូនតូចៗ បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំង​៤​នាក់​កំពុង​សម្រាក​នៅ​មន្ទី​រពេទ្យ​កាល់​ម៉ែត ។​

យោងតាម​វី​ឌី​អូ​កា​មេ​រា​សុ​វត្ថិភាព​របស់​អ្នកជិតខាង បាន​សង្កេត​គេ​ឃើញថា ពេល​កើតហេតុ​មាន​មនុស្ស​ប្រុស​ម្នាក់​បាន​ផ្លោះ​ចូលក្នុង​បរិវេណ​វត្ត មួយសន្ទុះ​ក៏​ផ្លោះ​ចេញមក​វិញ​យ៉ាង​លឿន។ បន្ទាប់មក​ក៏មាន​ស្ត្រី​ម្នាក់​ត្រូវរបួស​មួយ​កាំបិត និង​ក្មេងស្រី​៣​នាក់​ជា​កូនៗ​បាន​រងរបួស​ធ្ងន់​ទាំង​ម្ដាយ​និង​កូន ហើយ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ជិតខាង​បញ្ជូនទៅ​កាន់​មន្រទី​ពេទ្យ​កាល់​ម៉ែត​ភ្លាមៗ​ផងដែរ ។​

ទោះជា​យ៉ាងណា ករណី​ខាងលើនេះ​គ្រាន់តែ​ប្រជាពលរដ្ឋ​ស​ន្និដ្ឋា​ន​ជា​ករណី​រំលោភ​មិនបាន​សម្រេច តែ​ករណី​អ្វី​ឲ្យ​ប្រាកដ​នោះ នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ។ ក្រោយមក ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​ពិនិត្យ និង​​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់​មក​ផ្ដន្ទាទោស​ឲ្យ​ខាង​តែ​បាន៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម