ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​៣៤​ខ្នង​និង​រន្ទះបាញ់​របួសធ្ងន់​ម្នាក់​នៅ​ស្រុក​ភ្នំព្រឹក

538
ចែករម្លែក
  • 4
    Shares

ដោយ:​គ្រញូង​/ប៉ៃលិន ៖ ​លោក ​ស៊ិន លន់​ អភិបាល​ស្តីទី​ស្រុក​ភ្នំព្រឹក​បាន​រាយ​កាណ៍​ប្រាប់​លោក​ ងួន រត​នៈ ​អភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ មហន្តរាយ​ខេត្ត​ថា ​កាលពី​ល្ងាច​ថ្ងៃទី​១៩ ​ខែមីនា ​ឆ្នាំ​២០១៩ ​នៅក្នុង​ឃុំ​ចំនួន​៣
​នៃ​ស្រុក​ភ្នំព្រឹក​មាន​ភ្លៀង​កក៎ខែ​មួយ​មេ​ព្រម​ទាំង​មាន​ខ្យល់​កន្ត្រាក់​និង​រន្ទះបាញ់​បណ្តាលឱ្យ​ខូចខាត​ផ្ទះមួយ​ចំនួន​និង​របួសធ្ងន់​ម្នាក់​។​

ទី​១.​នៅ​ឃុំ​បារាំង​ធ្លាក់​ខូចខាត​ផ្ទះ​ប្រជាជន សាលារៀន​សរុប​១៧​ខ្នង​ក្នុងនោះ​រលំ​ទាំង​
​ស្រុង​៤​ខ្នង​និង​របើក​ដំបូល​១២​ខ្នង របើក​ដំបូល​សាលារៀន​១​បន្ទប់​។​ ទី​២​.នៅ​ឃុំ​ភ្នំព្រឹក​
​ខូចខាត​ដំបូលផ្ទះ​ប្រជាជន​នៅ​ភូមិ​អូរ​ធំ​ចំនួន​១៧​ខ្នង ​ក្នុងនោះ​របើក​ទាំងស្រុង​៣​ខ្នង​និង​របើក​ដំបូល​១៤​ខ្នង​ និង​មាន​រន្ទះបាញ់​ចំ​ស្ត្រី​ម្នាក៎​ឈ្មោះ​ឌុ​ក ញឿ​ម​អាយុ​៥៨​ឆ្នាំ​នៅ​ភូមិ​អូរ​ធំ​ឃុំ​ភ្នំព្រឹក និង​ទី​៣.​នៅ​ឃុំ​បួរ​របើក​ដំបូលផ្ទះ​ប្រជាជន​ទាំងស្រុង​នៅ​ភូមិ​បួរ​ចំនួន​១​ខ្នង​។​

លោក​អភិបាល​ស្តីទី​បានបញ្ជាក់​ថា​ សរុប​ការខូចខាត​ទាំង​៣​ឃុំ​ គឺ​របើក​ដំបូលផ្ទះ​៣៤​ខ្នង​និង​របើក​ដំបូល​សាលារៀន​១​បន្ទប់ ​និង​របួសធ្ងន់​ស្ត្រី​ម្នាក់​ដោយ​រន្ទះបាញ់​ត្រូវ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​សំពៅ​លូន​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម