បន្ទាប់ពី​ការវាយប្រហារ​វិហា​អ៊ីស្លាម នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​ហាមឃាត់​ការលក់​អាវុធ​ស្វ័យប្រវត្តិ​និង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​

596
ចែករម្លែក
  • 6
    Shares

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​មីនា​នេះ នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​ លោកស្រី ចា​ស៊ីន​ដា អា​ឌឺ​ន (Jacinda Ardern) បានប្រកាស​ពី​ការហាមឃាត់​ជាបន្ទាន់​លើ​អាវុធ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​និង​កាំភ្លើង​ស្វ័យប្រវត្តិ​ ដូច​កាំភ្លើង​ដែល​បាន​ប្រើ​នៅក្នុង​ការវាយប្រហារ​លើ​វិហារ​អ៊ីស្លាម​ចំនួន​ពីរ​នៅក្នុង​ទីក្រុង​ក្រៃ​ឈឺ​ច ដែល​បានសម្លាប់​អ្នក​គោរពបូជា​សាសនា​ចំនួន ៥០ នាក់​។​

​លោកស្រី​បាន​និយាយថា បុរស​ដែល​ត្រូវបាន​ចោទប្រកាន់​នៅក្នុង​ការវាយប្រហារ​នោះ បាន​ទិញ​អាវុធ​របស់គាត់​ដោយ​ស្របច្បាប់​ដោយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ប្រើ​កាំភ្លើង​ស្តង់ដារ​និង​បង្កើន​សមត្ថភាព​កាំភ្លើង​ទាំងនោះ​ដោយ​ប្រើ​បង់គ្រាប់​ចំនួន ៣០ ដុំ “​ដែល​កុម្ម៉ង់​ទិញ​បាន​តាម​អន​ឡាញ​យ៉ាង​ងាយស្រួល​”​។​

​លោកស្រី​បាន​និយាយថា “​រាល់​អាវុធ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ដែល​ប្រើ​នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​សុក្រ នឹងត្រូវ​ហាមឃាត់​”​។​

​ការប្រកាស​របស់លោក​ស្រី​អា​ឌឺ​ន ធ្វើឡើង​មិន​ដល់​មួយ​សប្ដាហ៍​ផង បន្ទាប់ពី​ការសម្លាប់​រង្គាល​នេះ ខណៈដែល​អ្នកស្លាប់​ជាច្រើន​កំពុង​ត្រូវបាន​បញ្ចុះ​។ យ៉ាងហោចណាស់ ពិធី​បុណ្យសព​ចំនួន ៦ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​រួមទាំង​ក្មេង​ជំទង់ ​គ្រូបង្វឹក​បាល់ទាត់​យុវនារី​និង​អ្នក​ប្តូរ​មកកាន់​សាសនា​អ៊ីស្លាម ដែល​ចូលចិត្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស្ត្រី​ដទៃទៀត​នៅ​វិហារ​អ៊ីស្លាម​៕ ដោយ៖ កញ្ញាដាលីស/Ha

នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​លោកស្រី ចា​ស៊ីន​ដា អា​ឌឺ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម