​សម្តេច ហ៊ុន សែន ប្រាប់​ទៅ​មេបក្ស​ប្រឆាំង​កុំ​លាប​ពណ៌​គ្នា ,​ធ្វើជា​មេបក្ស​មួយ​ឲ្យ​គេ​បំបែក​បាន​ គឺ​អន់​បំផុត​ហើយ

575
ចែករម្លែក
  • 12
    Shares

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាបាន​ផ្ញើសារ​ដាស់​តឿន​ដល់​អតីត​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​នៅ​កម្ពុជា​ដែល​គេ​ដឹងថា​គឺ​លោក សម រង្ស៊ី ថា​ដោយសារតែ​ការ​លាប​ពណ៌ឲ្យ​គ្នា ហើយ​ការបែកបាក់​គណបក្ស​ខ្លួន​មិនមែនជា​កំហុស​គេ​ទៅ​បំបែក​ទេ បើ​យើង​មិន​បែក​ខ្លួនឯង​ គ្មាន​អ្នកណា​ទៅ​បំបែក​បានទេ​។

​នៅ​ព្រឹក​ថ្ងៃទី ២១ ខែមីនា នេះ ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រំលឹក​ឡើងវិញអំពី​រឿង​ដែល​អតីត​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​នៅ​កម្ពុជា​បាន​លើកឡើងថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យកលុយ​ទិញ​អតីត​មេដឹកនាំគណបក្សប្រឆាំង​ឲ្យ​មកសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ។ សម្តេច​តេ​ជោ​ថ្លែងថា ​អតីត​មេបក្ស​ប្រឆាំង​កំពុង​លាប​ពណ៌​សមាជិក​ខ្លួន នៅពេលដែល​ឃើញ​គេ​បែក​ចេញពី​ខ្លួន​មកសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ចោទ​គេ​អាយ៉ង​ត្រូវបាន​គេ​ទិញ​ឬ​លក់​ឧ​ត្ត​ម​គតិ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ​នេះ​ជា​ទង្វើ​​មួយ​កំពុង​មើលស្រាល​ចំពោះ​សហការី​របស់ខ្លួន ចាត់ទុក​សហការី​រប​ស់​ខ្លួន​ជា​ទំនិញ​ទិញដូរ នោះ​ហើយ​ជាការ​បរាជ័យ​របស់​អ្នកឯង ។ ព្រោះ​ពេល​គេ​នៅ​ជាមួយ​តែង​លើកឡើងថា​ជាស​ហការី​ដ៏​ល្អ ដល់ពេល​គេ​ប្រើ​សិទ្ធិសេរីភាព​ក្នុងការចាក​ចេញពី​បក្ស​និង​មិន​ឯកភាព​ចំពោះ​ទង្វើ​​របស់គេ ​ចោទ​គេ​ថា​អាយ៉ង​ត្រូវបាន​គេ​ទិញ​លក់​ឧ​ត្ត​ម​គតិ ។ ចោទប្រកាន់​គណប​ក្ស​ប្រជាជន​កម្ពុជា​និង​រាជរដ្ឋាភិបាល​ថា​បាន​ទិញ​អ្នក​ដែល​ទៅសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​តម្លៃ​ប្រមាណ ១០​ម៉ឺន ទៅ ២០ ម៉ឺន​ដុល្លារ​ ហើយ​បើ​អ្នក​ទាក់ទាញមនុស្ស​ទៅសុំ​សិទ្ធិ​បាន​ទៀត​នឹង​ទទួលបាន ២ ទៅ​៣​ម៉ឺន​ដុល្លារ​ថែមទៀត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា​៖​ មិនគួរ​ទេ​ក្នុងឋានៈ​ជា​អ្នក​និយាយថា​ខ្លួន​ជា​អ្នកប្រជាធិបតេយ្យ តែងតែ​គោរព​លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិសេរីភាព​រប​ស់បុ​គ្គល បែរជា​ត្រូវ​មក​និយាយ​ភាសា​បែបនេះរំលោកភទៅលើ​សិទ្ធិ​បុគ្គល​ទៅវិញ​។​ខ្ញុំ​គ្រាន់តែ​ធ្វើការ​ដាស់តឿន​ថា​ ការ​លាប​ពណ៌ថា​ម្នាក់នេះ​អ៊ីចេះ ម្នាក់​នោះ​អ៊ីចុះ វា​គឺជា​ការបរាជ័យ​មួយ​របស់​អ្នកឯង​ ក្នុងឋានៈ​ជា​មេដឹកនាំ​ម្នាក់ ។ ក្នុងនាម​ជា​មេដឹកនាំ​ត្រូវតែ​គោរព​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ​ តែ​មិន​នឹកស្មានថា​អ្នក​ដែលថា​ខ្លួន​ជា​អ្នកប្រជាធិបតេយ្យ​បែរជា​បំពាន​ទៅលើ​សិទ្ធិ​របស់គេ ​ដែល​គេច​ង់​ធ្វើ​នេះ​ធ្វើ​នោះ​ហើយ ចោទ​គេ​ថា​ជា​អាយ៉ង​បរទេស​ត្រូវបាន​គេ​ទិញ​ឬ​លក់​ឧ​ត្ត​ម​គតិ ។​

​សម្តេច​តេ​ជោ​បាន​បន្តទៀតថា ក្នុងនាម​ជា​មេដឹកនាំ​មួយ​បែរជា​ឲ្យ​អ្នកដទៃ​បំបែកបំបាក់បាន មានន័យថា​មេដឹកនាំ​នោះ​អន់​បំផុត មិន​សក្តិសមនឹងទៅ​ដឹកនាំ​ប្រទេស​នោះទេ ហើយ​វារឹតតែ​មិនមាន​សម​ត្ថតភាព​ដឹកនាំ​បក្ស​ទៅទៀត កុំ​ថា​ឡើយគណ​បក្ស សូម្បី​អង្គការ​តូច​មួយ​ក៏​មិនអាច​គ្រប់គ្រង​៕BR/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម