អ្នកក្រុង​ជី​ណាន​ប្រទេស​ចិន​ឆ្ងល់​គ្រប់គ្នា មិនដឹងថា​តើ​ពន្លឺ​រាង​ចតុកោណកែង​នោះ​ជា​ស្អី​?

2300
ចែករម្លែក
  • 112
    Shares

​មនុស្ស​ជាច្រើន​នៅ​ទីក្រុង​ជី​ណាន ប្រទេស​ចិន ស្រឡាំងកាំង​គ្រប់គ្នា ខណៈដែល​រូបរាង​ចម្លែក​មួយ​បាន​លេចឡើង​នៅលើ​មេឃ​។​

​វីដេអូ​នេះ​ត្រូវបាន​ថត​នៅ​ថ្ងៃទី ១៣ ខែសីហា​នៅ​ខេត្ត​សាន​ទុង ប្រទេស​ចិន​ភាគ​ខាងកើត ហើយ​បង្ហាញ​រូបរាង​ចម្លែក​នេះ​នៅលើ​មេឃ​នៅពេល​យប់​។​

​មនុស្ស​ជាច្រើន​បាន​ចូលក្នុង​បណ្តាញ​សង្គម​ដើម្បី​ចោទសួរ​ថា​តើ​នោះ​ជា​វត្ថុ​អ្វី​នៅលើ​មេឃ​។​

​វីដេអូ​ចម្លែក​នេះ​បង្ហាញ​រាង​ចតុកោណ ដែលមាន​ពណ៌​ភ្លឺ​ថ្លា នៅលើ​មេឃ​ពេលយប់​នៅលើ​ទីក្រុង​ជី​ណាន​។​

​គេ​អាច​ស្តាប់ឮ​មនុស្ស​ក្នុង​វីដេអូ កំពុងនិយាយ​គ្នា​អំពី​វត្ថុ​ចម្លែក​នេះ​។​

​អ្នកផ្សេង​ទៀត​បាន​ចូលទៅ​បណ្តាញ​សង្គម​វៃ​ប៉ាវ (Weibo) ដើម្បី​សួរថា​តើ​អ្វី​ទៅ ដែល​អាច​បណ្តាលឱ្យមាន​បាតុភូត​នេះ​ឡើង​។​

​អ្នក​ប្រើ​បណ្តាញ​សង្គម​ម្នាក់​បាន​និយាយថា “​វា​មើលទៅ​ដូចជា​ទូរស័ព្ទដៃ​!”​។ ខណៈ​ម្នាក់ទៀត​និយាយថា “​ទ្វារ​នៃ​ស្ថានសួគ៌​បាន​បើក​ហើយ​”​។ ហើយ​អ្នកប្រើប្រាស់​ម្នាក់ទៀត​បាន​និយាយថា “​នៅលើ​មេឃ មាន​កម្រាលព្រំ​ហោះ​”​។​

​យោងតាម​របាយការណ៍​ក្នុងស្រុក​បានឱ្យដឹងថា ពន្លឺ​នេះ​អាចជា​ភ្លើង​ហ្វា​បាញ់​លើ​ពពក ប៉ុន្ដែ​ទោះយ៉ាងណា ប្រជាជន​ជាច្រើន​នៅតែ​ឆ្ងល់​ពី​រូបរាង​របស់​វា​៕ ដោយ៖ កញ្ញាដាលីស

ពន្លឺ​ចម្លែក​រាង​ចតុកោណកែង​កើតឡើង​នៅ​ក្រុង​ជី​ណា​កាលពី​ថ្ងៃទី ១៣​សីហា