ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ តម្លៃជាង២ ពាន់លានដុល្លានឹងបើកការដ្ឋានសាងសង់​នៅថ្ងៃស្អែក​

590
ចែករម្លែក
  • 12
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​រហូត​ទៅដល់​២​ពាន់​លាន​ដុល្លារ​នឹងត្រូវ​បើកការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២២ខែមីនានេះ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់ចិន​។នេះ​បើ​យោងទៅតាម​ការបញ្ជា ក់រ​ប​ស់លោក Weng Gang អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់​ចិន​ក្នុងជំនួប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុនសែន​។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី ២១ ខែមីនា នេះ​បានអនុញ្ញាត លោក Weng Gangអនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់ចិនចូលជួប​សំដែង​ការគួរសមនិងពិភាក្សា​ការងារ​នៅ​វិមាន​សន្តិ ភាព​។

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​លោក Weng Gangបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​គាំទ្រ​និង​ផ្តល់ឱកាស​ឲ្យ​ក្រុមហ៊ុន​របស់លោក​រួមចំណែក​ក្នុង​ការកសាង​ស្ពាន​-​ថ្ម​ល់ និង រចនាសម្ព័ន្ធ​ផ្សេងៗ​នៅ​កម្ពុជា​ដែល​រហូតមក​ដល់ពេលនេះ​បានសម្រេច​កសាង​ថ្នល់​ប្រវែង​ប្រមាណ​ជាង​១​ពាន់​គីឡូម៉ែត្រ​ហើយ​។​លោក Weng បាន​ជម្រាបជូន​សម្តេច​តេ​ជោ​បន្ថែមទៀតថា​ថ្ងៃស្អែក​នេះ ក្រុមហ៊ុន​នឹង​ទទួល​ធ្វើការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សី ហ​នុ​ដែលជា​គម្រោង​ដ៏​ធំ​មួយ​ក្នុងចំណោម​គម្រោង​ទាំងឡាយ ដែល​ក្រុមហ៊ុន​ធ្លាប់ធ្វើ​កន្លងមក ក្នុង​បណ្តាល​ប្រទេស​ចំនួន ១៥៥​ដែលជា​គ​ម្រោ ង​ធំជាងគេ​មាន​ទឹកប្រាក់​រហូត​ទៅដល់ ២ ពាន់​លាន​ដុល្លារ ។

​ទន្ទឹមនឹង​នឹង​នេះ លោក Weng បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​នាពេលនេះ​គឺ លោក​មាន​ជំនឿ​ទុកចិត្ត​យ៉ាងខ្លាំង​ទៅលើ​សេដ្ឋកិច្ចកម្ពុជា​ដែល​កំពុង​តែមាន​កំណើន​កើន​រហូតដល់​ជាង ៧% ក្នុង​មួយឆ្នាំ​ជាមួយនឹង​ស្ថិរ ភាព​នយោបាយ​នៅ​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​កំពុងតែ​រស់នៅ​យ៉ាង​សុខ​សប្បាយនិងមាន​ជីវភាព​ល្អប្រសើរ។ជាមួយគ្នានេះលោក Wengបាន​មានប្រសា សន៍​បន្ត​ផងដែរ​ថា​ថ្ងៃស្អែក​នេះ​លោក​នឹង​ប្រគល់ជូន​នូវ​សម្ភារៈ​ជួសជុល​ថ្នល់​មួយចំនួន​ផង ដែរ​ដល់​រាជ​រដ្ឋា ភិ​បាល ដែល​លោក​បានដាក់​ទុនវិនិយោគ​នៅ​កម្ពុជា ជាពិសេស​ដើម្បី​ចូលរួមចំណែក​ជំរុញ​កំណើន​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​និង​ធ្វើ​ឲ្យ​ជីវភាព របស់​ប្រជាពលរដ្ឋ​រស់នៅ​កាន់តែ​ប្រសើរឡើង​ថែម​ទៀង​ផង​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជានាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​ជាការ​ពិតណាស់​ក្រុមហ៊ុន​បានធ្វើ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ទទួលបាន​ការសាងសង់​ផ្លូវ​ជាង ១​ពាន់​គីឡូម៉ែត្រ​ហើយ​ថ្ងៃនេះ​នឹងធ្វើ​ការពង្រីក​ការសាងសង់​បន្ត ទៀត​ដោយ​ធ្វើការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។ ទន្ទឹមនឹងនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់ លោក Weng Gang ថា​អ្វី​ដែរ​កម្ពុជា​ចង់បាន​នោះ​គឺ​កា​រង​កសាង​ផ្លូវ​-​ស្ពាន​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែលជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ៕



ទីតាំងផ្សាយពាណិជ្ជកម្ម