រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខណ្ឌ​នឹង​រៀបចំ “​សង្ក្រាន្ត​វត្ត​ទួល​” ឲ្យ​កាន់​សប្បាយ​ជាង​ឆ្នាំមុនៗ​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

522
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​ប្ញ​ស្សី​កែវ នឹង​រៀបចំ “​សង្ក្រាន្ត​វត្ត​ទួល​” ឲ្យ​កាន់​សប្បាយ​ជាង​ឆ្នាំមុនៗ។ តើ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស ប្អូនៗ​និង ក្មួយៗ​យុវជន យុវនារី បាន​ត្រៀមខ្លួន​ហើយ​ឬ​នៅ​សម្រាប់ “​សង្ក្រាន្ត​វត្ត​ទួល​” ខណ្ឌ​ប្ញ​ស្សី​កែវ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ?

​ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០១៩ ខាង​មុខនេះ រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ នឹង​រៀបចំ “​សង្ក្រាន្ត​វត្ត​ទួល​” ឲ្យ​កាន់​សប្បាយ​ជាង​ឆ្នាំមុនៗ​ទៅទៀត ដោយមាន​ការកំសាន្ត​សប្បាយ ជាមួយនឹងការលេង​ល្បែង​កំសាន្ត​ប្រជាប្រិយ​ខ្មែរ ពិធី​ស្រង់​ព្រះ ការ​រាំលេង​កំសាន្ត​ក្រោម​ដំណក់ទឹក​ពី​រថយន្ត​បាញ់​ទឹក។​ល​។

​សូមជម្រាបថា “ស​ង្ក្រា​ន​វត្ត​ទួល​” នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ១៤ ១៥ ១៦ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ ដែលមាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​វត្ត​ទួល​សន្តិ​វ័ន ហៅ វត្ត​ទួល​អស់លោក ភូមិ​ក្រោលគោ សង្កាត់ គ​.​ម ៦ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​៕​B/