គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ត្រូវបាន UEFA ផាក​ជាង ២២.០០០ ដុល្លារ ជុំវិញ​កាយវិការ​ក្តោប​ពង​ឌឺ​ឱ្យ​គ្រូបង្វឹក​របស់ Atl. Madrid

552
ចែករម្លែក

​កីឡាករ​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ២២.៧៥០ ដុល្លារ​អាម៉េរិក​ដោយ UEFA សម្រាប់​ការធ្វើ​កាយវិការ​ក្តោប​ពង​បង្ករឿង ក្រោយពី​ក្លិប Juventus ផ្តួល Atletico Madrid ក្នុង​ក្របខ័ណ្ឌ Champions League ។​

UEFA បាន​និយាយថា ​ក្រុមប្រឹក្សាវិន័យ​របស់ខ្លួន​បាន​រកឃើញថា តារា​ឆ្នើម​របស់​ក្លិប Juventus មាន​កំហុស​ចំពោះ​ទង្វើ​មិន​ត្រឹមត្រូវ​នេះ​។​

​រ៉ូ​ណា​ល់​ដូ​ត្រូវបាន​ផាកពិន័យ​ជា​ប្រាក់​ដូចគ្នា​ទៅនឹង​គ្រូបង្វឹក Atletico លោក​ឌី​ហ្គោ ស៊ីម​វ័ន សម្រាប់​កាយវិការ​ដូចគ្នានេះ​ក្នុងអំឡុង​ការប្រកួត​ជើង​ទី​១​ក្នុង​វគ្គ ១៦​ចុងក្រោយ​នៅ​អេ​ស្ប៉ា​ញ​។​

​រ៉ូ​ណា​ល់​ដូ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៣-០ ក្នុង​ជើង​ទី​២​នៅ​ទីក្រុង​ទូ​រី​ន​ដើម្បី​នាំ​ក្រុម Juventus ទៅកាន់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​។​

​រ៉ូ​ណា​ល់​ដូ​បាន​អបអរ​គ្រាប់​បាល់​ចុង​ម៉ោង​ដោយ​ធ្វើតាម​កាយវិការ​របស់​លោក​ស៊ីម​វ័ន​។​

Juventus ត្រូវ​ប្រឈម​ប៉ះ Ajax នៅ​ខែក្រោយ​៕ ដោយ៖ កញ្ញាដាលីស/Ha

រ៉ូ​ណា​ល់​ដូ​ធ្វើ​កាយវិការ​ក្តោប​ពង​ឌឺ​លោក​ស៊ីម​វ័ន ពេល​ស៊ុត​គ្រាប់​ទី​៣​ឱ្យ Juventus

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ