អាជ្ញាធរ​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការបោះ​សំរាម​ចោល​ក្នុង​អូ​,​ប្រឡាយ​និង​ទី​សារ​ធារ​ណៈ​

563
ចែករម្លែក
  • 340
    Shares

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​គាប់​ជួន​ទី​រួម​ខេត្ត​ព្រះសីហនុ​កំពុងមាន​ការអភិវឌ្ឍ​ន៍​យ៉ាងគំហុក លើ​វិ​ស​យ័​សំណង់​ផង​នោះអាជ្ញាធរ​ខេត្ត​ព្រះសីហនុ​សូម​ធ្វើការ​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មេត្តា​មានការ​ភ្ញាក់រលឹក​នាំគ្នា​បញ្ឈប់​ការបោះ​សម្រាម​ចោល​តាម​អូ រ​ប្រឡាយ និង​តាម​ដងផ្លូវ​ទីសាធារណៈ​។​ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម​យ័​ឲ្យ​បានល្អ​ប្រសើរ​ផ្តល់​សេចក្តីសុខ​ជូន​ពលរដ្ឋ​ក៏ដូចជា​ក្រុមគ្រួសារ​យើង​។​

​មន្ត្រី​សាលាក្រុង​ព្រះសីហនុ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩​នេះ​ថា​សំរាម​ស្ថិតនៅតាម​អូរ​ជិត​អង្គការ​ម្លប់​តាប៉ាង​ក្នុង​សង្កាត់​លេខ​៤ ក្រោយ​អជ្ញាធរ​ដាក់​សំណាញ់​ស្ទាក់​សំរាម​តាម​អូរ​កន្លងមក បាន​បិទ​មិនឱ្យ​សំរាម​ហូរ​តាម​អូរ​ចុះទៅ​ផ្នែក​ខាងក្រោម​។​សំរាម​ដែល​ដាក់​សំណាញ់​ស្ទាក់​ជាប់​ជា​គំនរ​រាប់​តោន​នេះ​អាជ្ញាធរ​សហការ​ជាមួយ​ខាង​ក្រុមហ៊ុន​ប្រមូល​សំរាម​នឹង​កើប​យក​ពី​ក្នុង​អូរ​ជា​បន្តបន្ទាប់​។

​បើតាម​មន្ត្រី​សាលាក្រុង​ព្រះសីហនុ​ថ្លែងថា​ការធ្វើ​បែបនេះ​គឺជា​វិធានការ​បណ្តោះអាសន្ន​ដើម្បី​កាត់បន្ថយ​ការស្ទះ​ចរន្តទឹក​ហូរ​តាម​អូរ​និង​ប្រឡាយ​នានា​ក្នុង​ក្រុង​ក្នុងពេលដែល​នៅមាន​ពលរដ្ឋ​មួយចំនួន​នៅតែ​បោះ​សំរាម​ឬ​កាកសំណល់​ផ្សេងៗ​ចូលទៅក្នុង​អូរ​ជា​រៀងរាល់ថ្ងៃ​និង​ថា​នៅពេលដែល​ពលរដ្ឋ​រប​ស់​យើង​ភ្ញាក់រលឹក​បញ្ឈប់​ការ​បោះចោល​សំរាម​អនាធិបតេយ្យ​លែងមាន​សំរាម​តាម​អូរ​នោះ​វិធាន​ការដាក់​សំណាញ់​ស្ទាក់​សំរាម​នេះ ក៏​ឈប់​ប្រើ​ដែរ​។​

​ជាការ​ឆ្លើយតប​ពលរ​ដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​មេត្តា​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សម្រាម​មេត្តា​បង្កើន​ការប្រមូល​សម្រាម​តាម​លំនៅដ្ឋាន​និង​ការដ្ឋាន​សំណង់​ធំៗ​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជាក់ស្តែង​តាម​ការសង្កេត​សព្វថ្ងៃនេះ​សម្រាម តាម​ផ្ទះ​និង​ការដ្ឋាន​សំណង់​នៅមាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅឡើយ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម