សាខា​កាំកុងត្រូល​ចុះ​ពិនិត្យ​ផ្សារ​ចំនួន​ពីរ​ដកហូត​ទំនិញ​ខូចគុណភាព​មួយចំនួន​យកទៅ​រក្សាទុក​

480
ចែករម្លែក
  • 8
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មន្ត្រី​សាខា​កុងត្រូល​ខេត្តបាត់ដំបង​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​អាជ្ញាធរ​ដែនដី​កាលពី​ថ្ងៃ​ទី​២១​ខែមីនា​ឆ្នាំ​២០១៩​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​និង​គ្រឿងឧបភោគ​បរិភោគ​ដាក់​តាំង​លក់​នៅក្នុង​ផ្សារ​ចំនួន​ពី​នៅក្នុង​ស្រុក​ថ្មគោល​និង​ស្រុក​កំរៀង​។​

ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​និង​ទំនិញ​ជា​ម្ហូបអាហារ​ដែល​ដាក់ សារធាតុ គីមី ហាមឃាត់​ដោយ​ដកហូត​បាន​ទំ​និ​ខូចគុណភាព​១៣​គីឡូក្រាម​យកទៅ​រក្សាទុក​ដើម្បី​ដុត​កម្ទេចចោល​នៅពេល​ក្រោយ​។​

​លោក​ហាក់​សុខ​រិ​ន​ប្រធាន​សាខ​កាំកុងត្រូល​ខេត្តបាត់ដំបង​បានឱ្យដឹងថា​ដោយមាន​ការណែនាំ​ជាប្រចាំ​ពី​លោក​ប៉ាន់​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​បទបញ្ជា​របស់លោក​ម៉ក់​ពេ​ជ្ជ​រិ​ទ្ធ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជាប្រចាំ តាមរយ​:​បិទ​ស្ទិ​ក​ឃើ នៅនឹងកន្លែង​លក់​តាម​ទីផ្សារ​។​

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង ពី​ផលប៉ះពាល់​សុខភាព​និង​អ្នកប្រើប្រាស់​ព្រមទាំង​បាន​បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដូរ​និង​អ្នកប្រើប្រាស់​នាំគ្នា​ចូលរួម​ទប់ស្កាត់​និង​ឈប់​លក់ទំនិញ​ខូចគុណភាព​បន្តទៀត​៕S/

​រូប​ថ​តៈ​កម្លាំងចម្រុះ​ចុះ​ត្រួត​ទំនិញ​នៅក្នុង​ផ្សារ​ពីរ​ក្នុង​ខេត្តបាត់ដំបង​

ទីតាំងផ្សាយពាណិជ្ជកម្ម