អា​ឡិ​ក​ស៊ី​ស សាន​ឆេស សប្បាយចិត្ត​នៅពេល​ការចរចា​ជុំវិញ​កិច្ចសន្យា​ថ្មី​

1082
ចែករម្លែក

លោក វ័ន អែន​តូ​នី​ញ៉ូ ភី​ស​ហ្ស៊ី (Juan Antonio Pizzi) និយាយថា អា​ឡិ​ក ស៊ី​ស សាន​ឆេស (Alexis Sanchez) កំពុង​ឆ្លងកាត់​ស្ថានភាព​ពិសេស​បំផុត ខណៈ​ការជាប់គាំង​កិច្ចសន្យា​នៅតែ​បន្ត​។
​ ​
​ប៉ុន្តែ​គ្រូបង្វឹក​ជម្រើសជាតិ​រូបនេះ​ជឿថា កីឡាករ​របស់​អា​សេណ​ល​រូបនេះ​កំពុង​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Confederation Cup ជាមួយនឹង​ក្រុម​ព័រ​ទុយ​ហ្គា​ល់ នៅ​ថ្ងៃ​ពុធ​។​
​ ​
​សាន​ឆេស វ័យ​២៨​ឆ្នាំ​នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត​នៅ​ពហុកីឡាដ្ឋាន Emirates ហើយ​រហូតមក ទល់​ពេលនេះ មិន​ទទួលយក​កិច្ចសន្យា​ដែល​ផ្តល់ប្រាក់​ឈ្នួល ២៧៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ឆេ​ល​ស៊ី​និង​ក្លឹប Bayern Munich ស្ថិតក្នុង​ចំណោម​ក្លឹប​ដែល​ចង់បាន សាន​ឆេស ។ ចំណែក PSG ក៏​ចាប់អារម្មណ៍​ខ្សែប្រយុទ្ធ​រូបនេះ​ផងដែរ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ចង់​ជួប​ជាមួយ​កីឡាករ​រូបនេះ​នៅ​ស៊ី​ធី​វិញ បន្ទាប់ពី​ចាត់ទុក សាន​ឆេស ជា​គោលដៅ​ផ្ទេរ​ចម្បង​របស់លោក​។​ចំណែក​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ក៏​ចាត់ទុក សាន​ឆេស ក្នុង​បញ្ជី​ផ្ទេរ​របស់លោក​ផងដែរ​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)

ទីតាំងផ្សាយពាណិជ្ជកម្ម