​បើករថយន្ត​លឿន​ជ្រុល​ទៅបុក​កុងតឺន័រ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ខ្លួនឯង

391
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស ម្នាក់ បើក រថយន្ត ហ៊ី​យិន​ដាយ ដឹក រថយន្ត សាម យ៉ុង (​តូ​រ៉ី​ស​) ពីលើ​ក្នុង​ល្បឿន​លឿន មិន ប្រយ័ត្ន ជ្រុល​ទៅ បុក រថយន្ត កុងតឺន័រ ពីក្រោយ​បណ្ដាល ឲ្យ គៀប ស្លាប់ ភ្លាមៗ នៅ នឹង កន្លែង​។​ហេតុការណ៍​បានកើត​ឡើង​នៅ ក្នុង​សង្កាត់ ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩ ។

​ជន រងគ្រោះ (​សព​)​មានឈ្មោះ ហ៊ាង សេង​ហ៊ុយ ភេទ ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មាន មុខ របរ ជា អ្នក បើក រថយន្ត នៅ ឃ្លាំង មួយ កន្លែង ស្ថិត នៅ តាម បណ្ដោយ ផ្លូវ ២០០៤ ។ មាន ស្រុក កំណើត ភូមិ​ជួរ​កណ្តាល ឃុំ កោះ ពីរ ស្រុក ក្រូច ឆ្មារ ខេត្ត កំពង់ចាម ។

​ក្រោយ កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់ ហើយ ធ្វើ ការ ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ដើម្បី ចុះមក​ធ្វើការ​វាស់​យក រថយន្ត ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​។​ដោយឡែក​សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច​ប្រគល់ សព ទៅ ឲ្យ សាច់​ញា​ត្តិ ដឹក យក ទៅ ធ្វើ បុណ្យ​តាម​ប្រពៃណី​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ