​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ម៉ា​ទឹក​កជាង​២០​ថង់​ទៅ​តុលាការ​

423
ចែករម្លែក
  • 4
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០១៩​សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​និង​ម៉ា​ទឹក​ក​ចំនួន​២៣​ថង់​ទៅ​តុលាការ​ក្រោយពេល​អធិការនគរបាល​ស្រុក​គាស់ក្រឡ​សហការ​ជាមួយ​នគរបាល​រដ្ឋបាល​ធិបតី​ឃាត់ខ្លួន​កាលពី​យប់​ទី​២១​ខែមីនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​បឹងរាំង​ឃុំ​ធិបតី​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។

​លោក​វរសេនីយ៍ឯក​ប៉ាង ហៀ​ង​អធិការនគរបាល​ស្រុក​គាស់ក្រឡ​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​អន ភា​រម្យ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​គាស់ក្រឡ​ឃុំ​គាស់ក្រឡ​ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង​។​វត្ថុតាង​ចាប់យក​បាន​មាន​៖​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​lce)​ចំនួន​23​ថង់ ទម្ងន់​6;48​ក្រាម​(​ទាំង​សំបក​)​ទូរ​សព្ទ័​ចំនួន​01​គ្រឿង​(​ចាស់​)​និង​សម្ភា​រះ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​ជនល្មើស​និង​វត្ថុតាង បច្ចុប្បន្ន​បាននិងកំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ