​អភិបាលខេត្ត​បាន​នាំយក​អំណោយ​កាកបាទក្រហម​ចែកជូន​គ្រួសារ​រងគ្រោះ​

515
ចែករម្លែក
  • 58
    Shares

ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ក្រោយពី​ទទួលបាន​របាយ​ការ​ណ៏​នៅ​បណ្តា​ស្រុក​មួយចំនួន​ដែល​រងគ្រោះ​ដោយសារ​ខ្ស​ល់​កន្ត្រាក់​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ចាត់​ក្រុមការងារ​កាកបាទក្រហម​ខេត្ត​ចុះ​សួ​សុខទុក្ខ​និង​នាំយក​អំណោយ​ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​កន្លងទៅ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៩​នេះ​លោក​អ៊ុន​ចាន់​ដា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​៥ គ្រួសារ​។ ១ គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​រលំ​ផ្ទះ កាលពី​ល្ងាច​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ​២០១៩​។​៤ គ្រួសារ​ទៀត ជា​ចាស់ជរា និង​ក្រីក្រ ឃុំ​ច្រាច់ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​

​នៅក្នុង​ឱកាស​នោះដែរ​លោក​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​ចូលរួម​សោកស្តាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​។​សម្ភារៈ​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ​រួមមាន​៖​អង្ករ​២៥ គីឡូ មី​១ កេស ត្រីខ​១ យួរ ទឹក​ស៊ី​អី​វ ១ សារុង​១ ក្រមា​១ ភួយ​១ មុង​១ និង​ថវិកា ២០០.០០០​រៀល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម