អាយុ​កាន់តែច្រើន​គួរតែ​ចៀសវាង​ការ​ស្រវឹង​ខ្លាំង​បើ​មិន​ចង់​ឆាប់​…​ទេ​!

1308
ចែករម្លែក

អ្នក​ប្រហែលជា​ធ្លាប់​ដឹង រួចមក ហើយ​អំពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ប៉ុន្តែ​អ្នក ពិតជា​មិនអាច​គ្រប់គ្រង វា​បានឡើយ ដោយសារតែ​សព្វថ្ងៃនេះ សូម្បីតែ​ក្មេងៗ អាយុ ១៨​ឆ្នាំ​ក៏​ចេះ​ផឹក​ដែរ ។​
​ ​
​បើ​យើង​និយាយ​បក​ទៅ​កាល ពីមុន​វិញ បើសិនជា​អ្នក​នៅ​ក្មេង ហើយ ញ៉ាំ​គ្រឿង​ស្រវឹង​រហូតដល់ ស្រវឹង​អ្នក ប្រហែលជា​អាច​ភ្ញាក់ឡើង​នៅពេល ព្រឹក​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ អាច​ទៅ​រៀន​បាន​ធម្មតា​។ ប៉ុន្តែ​ឥឡូវនេះ បើសិនជា​អ្នក​ហ៊ាន​តែ​សាក​ដូច​ពីមុន​អ្នក​ពិតជា​មិនអាច​ភ្ញាក់ មក​ស្រួលខ្លួន​ទេ ហើយក៏​ទំនងជា​ធ្វើការ​មិនបាន​នៅ ថ្ងៃ​បន្ទាប់​ទៀតផង​។
​ ​
​នេះ​ដោយសារតែ​ហេតុផល ដូចខាងក្រោម​នេះឯងៈ ថ្លើម​អាយុ​កាន់ តែ​ច្រើន​កាន់តែ​ពិបាក​ដោះ ស្រាយ​ភាព ស្រវឹង​ធម្មតា​កាលណា​អាយុ​កាន់តែ ច្រើន សមត្ថភាព​របស់​រាង​កាយ​ក្នុងការ​ស្រួលបួល ពី​បញ្ហា​គ្រប់យ៉ាង​ក៏​អាច រង​ការប៉ះពាល់​ដែរ​។ រឿងនេះ​មិន​ខុស គ្នា​នឹង​ការបាក់​ឆ្អឹង​និង​ផ្តាសាយ​នោះទេ​។​
​ ​
​នៅពេល​រាងកាយ​បញ្ចូល គ្រឿង​ស្រវឹង​ច្រើន វា​ក៏​មិនមាន​កន្លែង ណា​ដែល​ពិសេស​សម្រាប់​ដោះស្រាយ វា​ដែរ​ដូច្នេះ​មានតែ​ថ្លើម​ទេ ទើប​ទទួល ខុសត្រូវ​ច្រោះ​ជាតិពុល​មួយ​នេះ​ចេញ​។
​ប៉ុន្តែ​ដល់ពេល​អាយុ​ច្រើន​ថ្លើម​ក៏​អាយុ ច្រើន​តាម​គ្នា​ដែរ ដូច្នេះ​សមត្ថភាព របស់​វា​ក៏​ថយចុះ​តាម​គ្នា​ដែរ​។ យ៉ាង ណា​មិញ ជាតិពុល​ដែល​ថ្លើម​បំប្លែង បាន​អាច​នឹង​បង្កឱ្យមាន​អាកា​រៈ​ចង្អោរ វិលមុខ​វង្វេងវង្វាន់ និង​ឈឺក្បាល ធ្ងន់ធ្ងរ​។ ការ​ស្រវឹង​មិនមែនជា​វិធី​ដោះ ស្រាយ​ស្ត្រេ​ស​ទេ តែ​វា​នឹង​ធ្វើឱ្យ​ស្ត្រេ​ស លើស​ដើម ហេតុផល​ញឹកញាប់​មួយ និយាយថា មនុស្ស​យើង​ស្ត្រេ​ស​កាន់តែ ច្រើន​គឺ​នៅ​វ័យ​កណ្តាល ព្រោះ​ត្រូវការ រកលុយ​ចិញ្ចឹម​គ្រួសារ ឬ​រក​ការងារ ធ្វើ​។ ស្ត្រេ​សអា​ចនឹង​នាំឱ្យ​បង្កើន​ការ ផលិត​អ័រម៉ូន ជៀ​រតិ​សៀ​ល ច្រើន​លើសលប់ ដែល​អាច​រំខាន​ដល់​រាងកាយ​បាន​។
​ ​
​នៅពេល​រាងកាយ​អស់កម្លាំង ដោយសារតែ​ស្ត្រេ​សរួច​វា​នឹង​ពិបាក ក្នុងការ​ទប់ទល​ជាតិពុល បានមកពី​ការ ស្រវឹង​ថែមទៀត​។ កាលណា​ញ៉ាំ​គ្រឿង ស្រវឹង​កាន់តែច្រើន រាងកាយ​នឹង​ផលិត ខ្លាញ់​កាន់តែច្រើន ការ​ស្រវឹង​នឹងធ្វើ​ទុក្ខ កាន់តែខ្លាំង នៅពេល​អាយុ​ច្រើន ដោយ សារ​តែ វា​នឹង​ធ្វើឱ្យ​យើង​ឡើង​ទម្ងន់ កាន់តែច្រើន​។ រឿងនេះ​ចង់​និយាយ ផ្ទុយ​ទៅ​ជំនឿ​មួយ​ដែល​និយាយថា កាលណា​ញ៉ាំ​គ្រឿង​ស្រវឹង​កាន់ តែ​ច្រើន កាន់តែ​កើត​ខ្លាញ់​។ អ្វី​ដែលជា​ការពិត នោះ គឺថា​កាលណា​រាងកាយ​មាន ជាតិ​ខ្លាញ់​ច្រើន ឬ​ខ្លាញ់​ក្រោម​ស្បែក ច្រើន វា​នឹង​ក្លាយទៅជា​កន្លែង​សម្រាប់ ស្តុក​ទុក​គ្រឿង​ស្រវឹង​ទាំងនោះ ដែល វា​មិន​ត្រូវបាន​បំប្លែង​ចោល​នោះទេ ដូច្នេះហើយ ទើប​ធ្វើឱ្យ​អ្នក​ស្រវឹង​តាំង ពី​យប់​ហើយ ដល់​ស្អែក​នៅតែ​មិនទាន់ ស្វាង​ទៀត ៕ ដោយៈ www.health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម