ប៉ា​គី​ស្ថាន​មើលឃើញ​អាវុធ​នុយក្លេអ៊ែរ​ជា​វិធីសាស្ត្រ​ទប់ស្កាត់​សង្គ្រាម មិនមែន​ទុក​ប្រើ​ដើម្បី​ធ្វើសង្គ្រាម​ទេ​

618
ចែករម្លែក
  • 157
    Shares

​អ្នកនាំពាក្យ​កងទ័ព​ប៉ា​គី​ស្ថាន​លោក​ឧ​ត្ត​ម​សេនីយ៍​អាស៊ី​ហ្វ ហ្គា​ហ្វួ​រ (Asif Ghafoor) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Sputnik នៅក្នុង​បទសម្ភាសន៍​មួយ​ថា ប៉ា​គី​ស្ថាន​បដិសេធ​លទ្ធភាព​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​និង​ចាត់ទុក​វា​ជា​ឧបករណ៍​ដើម្បី​ទប់ស្កាត់​សង្គ្រាម​ពិតប្រាកដ​ប៉ុណ្ណោះ​។​

​លោក​ហ្គា​ហ្វួ​របា​ន​និយាយថា “​ចាប់តាំងពី​យើង​ចាប់ផ្តើម​មាន​អាវុធ​នុយក្លេអ៊ែរ​ដូច​ប្រទេស​ឥណ្ឌា​ដែរ​នៅក្នុង​ឆ្នាំ ១៩៩៨ ជំហរ​របស់​យើង​គឺថា សមត្ថភាព​នេះ​អាច​លុបបំបាត់​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​រវាង​រដ្ឋ​ទាំងពីរ​។ ដូច្នេះ​គេ​អាច​និយាយបានថា នេះ​គឺជា​អាវុធ​ទប់ស្កាត់​សង្គ្រាម​និង​ជា​ជម្រើស​នយោបាយ​។ គ្មាន​ប្រទេស​ណា​ដែលមាន​សមត្ថភាព​អាវុធ​បែបនេះ​នឹង​និយាយ​អំពី​ការប្រើប្រាស់​វា​នោះទេ​”​។​

​មន្ត្រី​រូបនេះ​បាន​កត់សម្គាល់ថា​ទោះបីជា​ការការពារ​ប្រទេស​គឺមាន​សារៈ​សំខាន់បំផុត​ក៏ដោយ ក៏ប៉ុន្តែ​វា​ជា​រឿង “​ឆ្កួត​បំផុត​” ដែល​ពិភាក្សា​ពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​។ លោក​ក៏បាន​ចង្អុលបង្ហាញ​ពី​ឆន្ទៈ​របស់​ប៉ា​គី​ស្ថាន​ក្នុងការ​ចាត់វិធានការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ផងដែរ ប៉ុន្តែ​ទាល់តែ​ឥណ្ឌា​ធ្វើ​ដូចគ្នា​ដែរ​។​

​លោក​ហ្គា​ហ្វួ​របា​ន​និយាយថា “​ប៉ា​គី​ស្ថាន​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ផ្អែកលើ​សមភាព​។ អ្នក​មិនអាច​ចងដៃ​ប៉ា​គី​ស្ថាន​រួច​ព្រលែង​ដៃ​របស់​ឥណ្ឌា​នោះទេ​។ អ្វីដែល​បានកើត​ឡើង គួរតែ​កើតឡើង​ចំពោះ​ប្រទេស​ទាំងពីរ​”​។​

​អំពី​ការសហការ​ជាមួយ​រុស្ស៊ី លោក​ហ្គា​ហ្វួ​របា​ន​និយាយថា ប៉ា​គី​ស្ថាន​នឹង​ស្វាគមន៍​តួនាទី​របស់​រុស្ស៊ី​ក្នុងការ​សម្របសម្រួល​ភាព​តានតឹង​ថ្មីៗ​នេះ​រវាង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​។ លោក​បន្តថា “​យើង​នឹង​ស្វាគមន៍​រាល់​ការសម្របសម្រួល​របស់​ភាគី​ទី​បី ដែល​អាច​នាំមក​នូវ​សន្តិភាព​ក្នុង​តំបន់​។ ហើយ​រុស្ស៊ី​លើសពី​ត្រូវបាន​ស្វាគមន៍​ទៅទៀត​”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម