ខណ្ឌឫស្សីកែវ ចុះ​ត្រួតពិនិត្យ​ហាង​បញ្ចាំ​មិនមាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​

1914
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧​កម្លាំង​គណៈបញ្ជាការ ឯកភាព​ខណ្ឌឫស្សីកែវ ក្រោម​ការសម្របសម្រួល​ពី​លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ភ្លាមៗ ទីតាំង​បញ្ចាំ​ដែល​ត្រូវបាន​សង្ស័យថា​មិនមាន​​លិខិតអនុញ្ញាត​ត្រឹមត្រូវ​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើងលើ​ហាង​បើក​សេវាកម្ម​ទទួល​ទិញ​ម៉ូតូ​ចូល​និង​លក់​ម៉ូតូ​ចេញ​គ្រប់​ប្រភេទ​ដ៏​ធំ​មួយកន្លែង​​មាន​យីហោ និង​ម្ចាស់​ទីតាំង​ឈ្មោះ «​សុខ ធា​» ស្ថិតនៅ​ត្រង់ចំណុច ផ្ទះ​លេខ​៥៣៣ តាម​បណ្ដោយ​ផ្លូវ​បេតុង ខាងជើង​ផ្សារ​ទួល​សង្កែ (​ហៅ​ផ្សារ​សាំ​ហាន់​) ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។​

​មន្ត្រី​សាលាខណ្ឌ​ឬ​ស្សី​កែវ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ទៅលើ​ទីតាំង​បើក​សេវា​ទទួល​ទិញ​ម៉ូតូ​ចូល​និង​លក់​ម៉ូតូ​ចេញ​​គ្រប់​ប្រភេទ​ដ៏​ធំ ដែលមាន​ម្ចាស់​ឈ្មោះ សុខ ធា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​។​

​បើទោះបីជា​យ៉ាងណា បន្ទាប់ពី​ប្រតិបត្តិការ​ត្រួតពិនិត្យ​ក្ដៅៗ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ស៊ិន វីរៈ អះអាងថា ​គឺ​ពិតជា​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ «​មាន​អាជ្ញាប័ណ្ណ​» និង​មានការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទាំង​កាត​គ្រី ទៅលើ​ស្លាក​លេខ​ម៉ូតូ ឃើញថា​ពិត​ជា​ត្រឹមត្រូវ​ទាំងអស់ ក៏ពិតមែន តែ​មិនបាន​បញ្ជាក់​ពី​លិខិត​ទិញ​ម៉ូតូ​ចូល និង​លិខិត​លក់​ម៉ូតូ​ចេញ​នៅឡើយ​ទេ​ទើប​បណ្ដាល​ឲ្យ​អ្នក​​សារព័ត៌មាន​ជាច្រើន​នាក់ ដែល​ទៅ​ចូលរួម​ថត​ផ្ដិត​យក​រូបភាព នៅក្នុង​ហេតុការណ៍​នេះ មានការ​សង្ស័យ និង​បានដាក់​ជា​ចម្ងល់ ៕​ដោយៈ​សាវ​រក្ស​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម