នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹ​ង សំផន​ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា មិន​ចង់បាន​អ្វី​ក្រៅពី​ឃើញ​ពលរដ្ឋ​រស់ នៅមាន​ជីវភាព​សមរម្យ រស់នៅ​ដោយ​ប្រទេសជាតិ​មាន សុខសន្តិភាព វឌ្ឍនភាព សង្គម​រស់​ដោយ​សេចក្តីថ្លៃថ្នូរ​នោះឡើយ

428
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍​ ម៉ឹ​ង សំផន​រដ្ឋលេខាធិការ​ក​ហរ​សួង​ការពារជាតិ​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែងថា ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ មិន​ចង់បាន​អ្វី​ក្រៅពី​ឃើញ​ពលរដ្ឋ​រស់ នៅមាន​ជីវភាព​សមរម្យ រស់នៅ​ដោយ​ប្រទេសជាតិ​មាន សុខសន្តិភាព វឌ្ឍនភាព សង្គម​រស់​ដោយ​សេចក្តីថ្លៃថ្នូរ​នោះឡើយ​។​

​ដោយឡែក​វិស័យ​ព្រះពុទ្ធសាសនា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អប់រំ​មនុស្ស​ធ្វើអំពើ​ល្អ ស្គា​ល់បាប ស្គាល់​បុណ្យ ស្គាល់​គុណ ស្គាល់​ទោស ហើយ​ទីវ​ត្ត​អារាម គឺជា​ថ្នាល​បណ្ដុះ​ណ្តា​ល​ធនធានមនុស្ស​។​

​ការ​ថ្លែង​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​ ម៉ឹង សំផន​ បែបនេះ​នៅក្នុង​ពិធី​សម្ភោ​ធ​និង​ឆ្លង​សម​ទ្ធិ​ផល​នានា​ក្នុង​វត្ត​សាមគ្គី​មុន្នី​រតន៍​ស្ថិតក្នុង​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បាវិត​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៩​ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​១០០០​នាក់​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មុ​ឹ​ង សំផន​បាន​បន្តថា​សូម​ខ្មែរ​ទាំងអស់គ្នា ត្រូវ​រួមគ្នា​ថែរក្សា​តម្លៃ​សន្តិភាព​នេះ ឲ្យ​រស់​ស្ថិតស្ថេរ​គង់វង្ស មិន​ឲ្យ​មាន​អ្នកណា​មួយ​មក​បំផ្លាញ​បាន​ឡើយ ព្រោះ​សន្តិភាព​នេះ​រកម​កដោយ​លំបាក​បំផុត ជាការ​លះបង់​ដ៏​ធំធេង​របស់​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ទើប​មាននូវ​អ្វីៗ​សព្វថ្ងៃនេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា​សព្វថ្ងៃ​ប្រទេសជាតិ​យើង​មានការ​អភិវឌ្ឍ​រីកចម្រើន​និង​ជឿនលឿន ហើយ​ខេត្តស្វាយរៀង​និង​មាន​ផ្លូវ​ល្បឿន​លឿន​និង​បង្ហាញ​រូបរាង​នា​ពេល​​​ឆាប់ៗ​ខាងមុខនេះ​ដូច្នេះ​«​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ជឿទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ដែល​បានប្រែក្លាយ​ប្រទេស តាំងពី​បាតដៃ​ទទេ ឲ្យ​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​»​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ