មន្ត្រី​គាំទ្រ ហើយ​ស្នើសុំ​គ្រប់​វត្ត​បន្ត​ពង្រីក​ស្រះ និង​ដើរតួនាទី​ជា​មជ្ឈមណ្ឌល​ថែរក្សា លើ​កម្ពស់​ជំនឿ​សាសនាវប្ប​ធ​ម៌​

417
ចែករម្លែក
  • 1
    Share

ដោយ : ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ មន្ត្រី​គាំទ្រ ហើយ​ស្នើសុំ​គ្រប់​វត្ត​បន្ត​ពង្រីក​ស្រះ និង​ដើរតួនាទី​ជា​មជ្ឈមណ្ឌល​ថែរក្សា លើ​កម្ពស់​ជំនឿ​សាសនា វប្ប​ធ​ម៌ និង​ជា​ទីវិ​ប​ស្សនា រួមទាំង​ទី​កំសាន្ត​បែប​រមណីយដ្ឋាន​ព្រះពុទ្ធសាសនា ។​

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ឲ្យដឹង​ដូច្នេះ កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែមីនា ខណៈនាំ​បច្ច័យ​ទៅ​ចូលរួម​កសាង​សមិទ្ធផល​និង​ទស្សនា​វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ ស្ថិតនៅ​ភូមិ​ឈ្នួរ ​ឃុំ​ឈ្នួ​រ​មានជ័យ​ ស្រុក​ព្រះនេត្រព្រះ ។​

ព្រះ​តេជគុណ​អ៊ិត រដ្ឋា ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ​មាន​សង្ឃដីកា​ថា​ បាន​ជាមាន​ឈ្មោះថា វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ​មកពី​វត្ត​នេះ ជាទី​តាំង​ប្រាសាទ​សង់​ពី​ថ្មភក់ ស្ថិត​ត្រង់​ព្រះវិហារ​ជាប់​នឹង​ស្រះ​បូរាណ ហើយ​ថ្ម​ចម្លាក់ ដុំថ្ម​នានា​នៃ​ប្រាង្គ​ប្រាសាទ​បូរាណ​ដែល​បែកបាក់​នេះ ត្រូវបាន​ប្រជា​ពុទ្ធបរិស័ទ គណៈ​កម្ម​ការ​វត្ត អាចារ្យ​ និង​ព្រះសង្ឃ​រើរួច​រៀបចំ​អោយបាន​ស្អា​ត់​សមរម្យ មាន​សណ្តាប់ធ្នាប់​និង​សោភ័ណភាព​ឡើងវិញ ។​

ជាងនេះទៅទៀត វត្ត​ក៏​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីកន្លែងឲ្យ​សក្តិសម​ជាទីគោរព​សក្ការៈផង ជាទី​គួរ​ចង់​ចូលទៅ​ធ្វើបុណ្យ​ធ្វើ​ទាន​ផង​និង​ជាទី​ទៅ​ទស្សនា​កំសាន្ត​នៃ​ពុទ្ធបរិស័ទ ពិសេស​យុវជន យ្វ​នារី​ផង ។​

បន្ថែម​លើ​នោះ វត្ត​ដែលមាន​ផ្ទៃដី​ជាង​៨​ហិច​តា​មួយ​នេះ ក៏បាន​ក្លាយជា​ស្រែបុណ្យ​នៃ​ពុទ្ធបរិស័ទ និង​ជាទី​សិក្សា​រៀនសូត្រ​ឬ​សាលា​ពុទ្ធ​កៈ​នៃ​សមណ​សិស្ស​និង​ព្រះសង្ឃ​ជាង​១៣០​អង្គ និង​ជាទី​ដាំ​ដុះ​ឈើផ្កា​ល​កើ​កម្ពស់​បរិស្ថាន​ព្រ​ឈើ ជាទី​ស្រះ​ចាស់​និង​ជីក​ពង្រីក​ថ្មី​ស្រះ ​ដើម្បី​រួមចំណែក​ធានា​ការផ្គត់ផ្គង់​ទឹក​ជូន​វត្ត​ និង​ជូន​ពុទ្ធបរិស័ទ​ប្រើប្រាស់​ទៀតផង ។​

លោក សូន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​និយាយថា រដ្ឋបាលខេត្ត​ និង​ម​ន្ទីរ​ធម្មការ​និង​កិច្ចការ​សាសនា សូម​ថ្លែង​ការគាំទ្រ និង​ជម្រុញ​ការលើកទឹកចិត្ត​ដល់​វត្ត​នេះ​ដែល​បាន​អភិ​រក្សា​និង​អភិវឌ្ឍន៍​ដូចខាងលើ ។​ ហើយ​ស្នើ​សុំឲ្យ​វត្ត​ពង្រឹង​បន្ត​នូវ​តួនាទី​អប់រំ​ប្រៀនប្រដៅ​ពុ​ទ្ថ​ព​រិ​ស័​ទ លើ​កម្ពស់​និង​ពង្រឹង​លើកកម្ពស់​ព្រះពុទ្ធសាសនា​ជា​សាសនា​រដ្ឋ​, លើ​កម្ពស់​ការអប់រំ​លើ​ប្រពៃណី​ទំនៀមទម្លាប់ វប្ប​ធ​ម៌ សីល​ធ​ម៌ ​និង​ច្បាប់ទម្លាប់​នានា និង​ជាទី​វិបស្សនា​ដ្ឋា​ន។​

ជាការ​ចាំបាច់​ចំពោះមុខ សូម​វត្ត​នេះ​និង​វត្ត​អារាម​ទូទាំង​ខេត្ត បើ​អាច​គឺ​ត្រូវ​បង្កើន​ការស្តារ ជីក​ពង្រីក​ស្រះ​ទឺ​ក​ ដើម្បី​ធានា​ការប្រើប្រាស​ខូ​ប​ប្រាំង​ខួប​វស្សា​ និង​ការដាំ​ដើមឈើ ដាំ​ផ្លា​លើកកម្ពស់​បរិស្ថានព្រៃឈើ​៕B/