​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​!​សូម​បុគ្គលិក​សុខាភិបាល​ទាំងអស់​រួមគ្នា​ពង្រឹងគុណភាព​សេវាសាធារណៈ

592
ចែករម្លែក
  • 281
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៩​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បាន​ជំរុញ​និង​លើកទឹកចិត្ដដ​ល់ម​ន្ដ្រី​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​ត្រូវ​រួមគ្នា​បន្ដ​ពង្រឹងគុណភាព​សេវា​សុខាភិបាល​សាធារណៈ​ឱ្យ​កាន់​តែមាន​ទំ​នុ​ចិ​ត្ដ​ពី​ប្រជាពលរដ្ឋ​។​

​ដើម្បី​ចៀសវាង​ការប្រើប្រាស់​សេវា​ដែល​មិនមាន​គុណភាព​និង​សុវត្ថិភាព​អាច​បង្ក​គ្រោះថ្នាក់​និង​ខាតបង់​ថវិកា​ឥតប្រយោជន៍​។​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​ថ្លែង​បែបនេះ​ក្នុងឱកាស​បើក​សន្និបាត​ការងារ​សុខាភិបាល​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​២០១៩ នៃ​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ ។​

​រដ្ឋមន្ដ្រី​ម៉ម​ប៊ុនហេង​ក្រសួងសុខាភិបាល​បាន​បន្តថា​មិនអាច​សម្រេច​គោលដៅ​ទាំងនេះ​បានទេ បើ​គ្មាន​ការចូលរួម​គាំទ្រ​ពី​រាជរដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ​-​អន្ដរជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ។​ដែលជា​អ្នកប្រើប្រាស់​សេវា តាមរយៈ​ខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុង​ការជួយ​បង្កើន​គុណភាព​សេវា ការពង្រឹង​ជំនាញ​បច្ចេកទេស​ដែល​នាំទៅ​ផ្លាស់ប្ដូរ ឥរិយាបថ​របស់​អ្នកផ្ដល់​សេវា​ជា​វិជ្ជមាន​និង​ការជួយ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​ការថែទាំ​សុខភាព ។​

លោក​រដ្ឋមន្ដ្រី​បាន​លើកទឹកចិត្ដដ​ល់ម​ន្ដ្រី​សុខាភិបាល​ទូទាំងប្រទេស​ត្រូវ​ចេះ​រួបរួមសាមគ្គី​គ្នា បន្ដ​អភិវឌ្ឍ​វិស័យ​សុខាភិបាល ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។ ក្នុងឱកាស​នោះ លោក​សាស្ដ្រាចារ្យ ក៏បាន​ថ្លែង​កោតសរសើរ​ដល់​បុគ្គលិក​សុខាភិបាល​នៅ​ខេត្ដ​ព្រះវិហារ​ដែល​ចេះ​សហការគ្នា​ធ្វើ​ការងារ​ប្រកបដោយ​ការយក​ចិ​ត្ដ​ទុកដាក់​និង​ប្រតិ​ប​ត្ដិ​ខ្ជាប់​ជានិច្ច​។​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​ការផ្ដល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​នៅតាម​មន្ទីរ​ព​ទ្យ​បង្អែក​និង​មណ្ឌល​សុខភាព​នៅតាម​តំបន់​ទី​ដាច់ស្រយាល​។​

​ជាការ​ឆ្លើយតប​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​ព្រះវិហារ​ក៏បាន​បង្ហាញ​ពី​សមិទ្ធផល​ការងារ​សុខាភិបាល​ខេត្ដ​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ឆ្នាំ​២០១៩​ចំនួន​៧​ចំណុច​រួមមាន​៖១​ពង្រឹង​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ ទទួលបាន​នូវ​ការប្រើប្រាស់​សេវា​អប់រំ​លើកកម្ពស់​។​សុខភាព​សេវា​បង្ការ​ការព្យាបាល​និង​ថែទាំ​ស្ដារនីតិសម្បទា ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​ដោយ​សមធម៌ ។​

២៖ ពង្រឹង​ការយក​ចិ​ត្ដ​ទុកដាក់ ដល់​ការ​ប្រតិ​ប​ត្ដិ​គោលនយោបាយ​គាំពារ​សង្គម របស់​រាជ​ដ្ឋា​ភិ​បាល ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ កម្មករ​/​និយោជិត ក្នុង​ប្រព័ន្ធ​និង​ក្រៅ មន្ដ្រី​សាធារណៈ អតីត​មន្ដ្រីរាជការ កម្មករ​ត្រី​ចក្រ​យាន្ដ​និង​ប្រតិ​ប​ត្ដិករ​ដោះមីន​។​៣៖​ពង្រឹង​និង​ជំរុញ​ការបណ្ដុះបណ្ដាល​ដោយ​ផ្អែកលើ​សមត្ថភាព ជំនាញ​និង​សីលធម៌​វិជ្ជាជីវៈ ។​៤៖ ធ្វើការ​បែងចែក​បុគ្គលិក ទី​តាម​តំរូវ​ការពិត របស់​មូលដ្ឋាន​សុខាភិបាល​នីមួយៗ ព្រមទាំង​ការផ្ដល់​ការលើក​ទឹក​ចិ​ត្ដ​សមស្រប ។​

៥៖​ពង្រឹង​ការគ្រប់គ្រង​ព័ត៌មានវិទ្យា​សាស្ដ្រ​សុខាភិបាល​និង​ការប្រើប្រាស់​ព័ត៌មាន​ដើម្បី​ពង្រីក​ការគ្រប់គ្រង​សេវា និង​ប្រព័ន្ធ​អង្កេត​តាមដាន និង​ឆ្លើយតប​ជំងឺ ការពិនិត្យ​តាមដាន និង​វាយតម្លៃ​វឌ្ឍនភាព និង​លើកកម្ពស់​លើ​ការស្រាវជ្រាវ​ផ្នែក​សុខាភិបាល ។​៦៖ ពង្រឹង​ការគ្រប់គ្រង​ឱសថ បរិក្ខារ ធនធាន​នានា និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ដ​៧៖ ការពង្រីក​បន្ថែម​នូវ​មូលដ្ឋាន​សុខាភិបាល ស្របតាម​ផ្នែក ការគ្រប់គ្រង​ដណ្ដប់​របស់​មន្ទីរ​សុខាភិបាល​៕S/