​ ​មន្ត្រី​តុលាការ​ដឹកនាំ​កម្លាំង​បរិស្ថាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​

1024
ចែករម្លែក

(​ព្រះវិហារ​)៖​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​បរិស្ថាន​ផ្ទាល់​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រការ​។​ក្នុង​នោះបាន​រឹបអូស​ឈើ​ជាច្រើន​គោយន្ត​កន្ត្រៃ​ដែល​ក្រុម​ជនល្មើស​បាន​ទម្លាក់ចោល​និង​ឈើ​លាក់ទុក​ព្រៃ​។​ការចុះ​បង្ក្រាបបាន​ធ្វើឡើង​នៅ​ចំណុច​វាលវែង​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៧ ។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​បរិស្ថាន​បាន​ឲ្យ​កាសែត​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១៨​ខែសីហា​នេះ​ថា​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​មាន​ឈើ​អារ​ជាច្រើន​ហើយ​ពលរដ្ឋ​ទាំងនោះ​ទម្លាក់ចោល​តាមផ្លូវ​និង​កាប់​ព្រមទាំង​ដឹកជញ្ជូន​តាម​គោយន្ត​កន្ត្រៃ​យកទៅ​លាក់ទុក​។​ក្រោយមក​ត្រូវបាន​កម្លាំង​មន្ត្រី​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​អប​សាលាដំបូង​ខេត្តព្រះវិហារ​រឹបអូស​បាន​វត្ថុតាង​យ៉ាងច្រើន​។​

​ប្រភពពី​មន្ត្រី​ទាំងនោះ​បាន​ឲ្យ​ដឹង​ទៀតថា​មុន​ព្រះរាជអាជ្ញា​និង​កម្លាំង​បរិស្ថាន​ទៅដល់​អ្នកដឹកឈើ​ទាំង​នោះបាន​បែកការ​ហើយ​ទម្លាក់​ឈើ​ចោល​តាមផ្លូវ​អ្នកខ្លះ​យកទៅ​លាក់ទុក​ហើយ​ត្រូវបាន​កម្លាំង​រឹបអូស​និង​ធ្វើការ​ប្រមូល​ហើយ​ជួល​គោយន្ត​ប្រជាពលរដ្ឋ​ដឹក​យកមក​រក្សាទុក​នៅ​ស្នាក់ការ​អូរ​កក់​ដើម្បី​ធ្វើការ​វាស់វែង​។​មកដល់​ល្ងាច​ថ្ងៃខែ​ដដែល​នោះ​មិនទាន់​បានដឹង​ចំនួន​នៅឡើយ​នោះទេ​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​

​មន្ត្រី​តុលាការ​ដឹកនាំ​កម្លាំង​បរិស្ថាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​