ភោជនីយដ្ឋាន​ក្រោម​ផ្ទៃ​ទឹក​ដំបូងបង្អស់​នៅ​អឺរ៉ុប ពេលនេះ​បាន​បើក​ហើយ

586
ចែករម្លែក

ភោជនីយដ្ឋាន​ក្រោម​ផ្ទៃ​ទឹក​ដំបូងបង្អស់​នៅ​អឺរ៉ុប ដែល​អ្នក​ទន្ទឹងរង់ចាំ​យូរ​មកហើយ ពេលនេះ​បើកទទួល​ភ្ញៀវ​ហើយ​នៅ​ប្រទេស​ន័​រ​វែ​ស កាលពី​ថ្ងៃទី​២០ ខែមីនា ដោយមាន អតិថិជន​ជាង ៧.០០០​នាក់​បាន​កក់​កន្លែង​ដើម្បី​ទទួលទាន​អាហារ គយគន់​មច្ឆា​។
​ ​
​ដោយមាន​ទីតាំង​ស្ថិតនៅ​ចុង​ខាងត្បូង​នៃ​ប្រទេស​ន័​រ​វែ​ស​ភោជនីយដ្ឋាន​នេះ​មើលទៅ ដូច​បំពង់​បេតុង​ដ៏​ធំ​មួយ ដែល​មួយ​កំណាត់​ត្រូវបាន​ពន្លិច​ទៅក្នុង​សមុទ្រ​ខាងជើង (North Sea)​។
​ ​
​ភោជនីយដ្ឋាន​នេះ​មាន​ឈ្មោះថា Under ដែល​មានន័យថា “​អច្ឆរិយៈ​”​ជា​ភាសា​ន័​រ​វែ​ស​។ វា​ត្រូវបាន​ឌី​ហ្សា​ញ​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ន័​រ​វែ​ស Snoehetta ដែលជា​អ្នកបង្កើត Opera House នៅក្នុង​ទីក្រុង​អូ​ស្លូ ប្រទេស​នេះ និង National September 11 Memorial Museum នៅ​ក្រុង​ញូវយ៉ក សម្រាប់​រំឭក​ ដល់ ព្រឹត្តិការណ៍​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​១១ កញ្ញា ឆ្នាំ​២០០១​។
​ ​
​ភោជនីយដ្ឋាន​នេះ​អាច​ផ្ទុក​ភ្ញៀវ​ម្តង​បាន ៤០ នាក់​ហើយ​បន្ទប់​ទទួលទាន​អាហារ​ហ៊ុមព័ទ្ធ ទៅដោយ​កញ្ចក់​ដែល​ភ្ញៀវ​អាច​មើលឃើញ​សព្វ​អ្វីៗ​នៅក្នុង​ទឹក​។ អាហារ​សំខាន់ៗ​មាន ១៨ មុខ​នៅទីនេះ ហើយ​អាហារ​សមុទ្រ​អាចមាន​តម្លៃ​ដល់​ទៅ ៤២៥​ដុល្លារ​ក្នុង​មនុស្ស ម្នាក់​រួមទាំង​ភេសជ្ជៈ​ផង​៕ ប្រែ​សម្រួល​ដោយ​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម