សណ្ឋាគារ​មួយ​នៅ​សៀមរាប​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ការ​រចនា​ខុសពី​គេ​និង​ការយក​ទុកចិត្ត​ដាក់​ខ្ពស់​លើ​បរិស្ថាន​

561
ចែករម្លែក

ដោយ:​សុផល​/​ភ្នំពេញ ៖ ​ស្រប​ពេលដែល​កម្ពុជា កំពុង​តែមាន​កំណើន​ភ្ញៀវទេសចរ​កាន់តែច្រើន វិស័យ​សណ្ឋាគារ​ក៏​កំពុង​តែមាន​ភាព​រីកចម្រើន​។ ក្នុងនោះ​ផងដែរ គេ​សង្កេតឃើញថា​សណ្ឋាគារ​Treeline Urban Resort ដែល​ទើបតែ​បើកសម្ពោធ​ថ្មីៗ​នេះ​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​ការ​រចនា​បែប​សិល្ប​:​ទំនើប​ដំបូងបង្អស់​នៅ​ក្រុង​សៀមរាប​។​

​សិល្បៈ និង​ការ​រចនា​ម៉ូត​ជា​ចំណុច​ស្នូល​របស់​សណ្ឋាគារ Treeline Urban Resort តែម្តង​ដោយ​រាប់​ចាប់តាំងពី​ការ​រចនា​ភ្លើង និង​កម្រិត​ពន្លឺ​នៅ​កន្លែង​ទទួលភ្ញៀវ​ដែល មានការ​តុបតែង​ដោយ​ប្រើ​សុទ្ធតែ​វត្ថុធាតុដើម​និង​គ្រឿ​សង្ហា​រឹម​ពី​ធម្មជាតិ​ទាំងអស់​។

នៅ​សណ្ឋាគារ​នេះ​ភ្ញៀវ​ដែល​មក​ស្នាក់​នៅទីនេះ​អាចមក​មើល​ស្នាដៃ​សិល្បៈ​ ដែលមាន​កម្ពស់​ខ្ពស់ៗ​ដែល​ច្នៃ​ឡើង​ដោយ​សិល្បៈករ​ដ៏​ល្បីឈ្មោះ​មួយរូប​គឺ​លោក ពេជ្រ សុភាព​និង​តាមរយៈ​ជញ្ជាំង​តុបតែង​ដោយ​ប្រើ​ដើម​ឬ​ស្សី​បែប​ត្បាញ និង​ទី​ធា្ល​ជាប់​សណ្ឋាគារ​ដែលមាន​សុទ្ធតែ​ផ្កា​ក្រអូប​និង​ចម្រុះ​ពណ៌​ស្រស់បំព្រង​គួរ​ជាទី​គយគន់​។​

យោងតាម​ប្រសាសន៍​របស់​សិល្បករ​លំ​ដាប់​អន្តរជាតិ លោក ពេជ្រ សុភាព បានឱ្យ​ដឹងថា​«Treeline ជា​សណ្ឋាគារ​ដែល​ខុសពី​កន្លែង​ផ្សេងៗ​មែន​។ ការតុបតែង​មើលទៅ​ស៊ីគ្នា​រវាង​សម្រស់​រចនាបថ​ខ្មែរ​ជំនាន់​មុន និង​ការបន្ថែម​នូវ​ការ​រចនា​ម៉ូត​បែប​សហ​ម័​យ​កាល​យ៉ាងខ្លាំង​ដែល​កំពុងតែ​ពេញនិយម​ច្រើនឡើងៗ​ក្នុងប្រទេស​របស់​យើង​»​។

លោក បន្តទៀតថា​ «​ការសហការ ជាមួយ​សណ្ឋាគារ Treeline​ក្នុងការ​បង្កើត​នូវ​ការប្រមូលផ្តុំ​ដោយ​ស្នាដៃ​សិល្បៈ​នេះ​ជា​បទពិសោធន៍​មួយ ដ៏​វិសេសវិសាល​យ៉ាងខ្លាំង​ហើយ​ខ្ញុំ​នឹង​នៅតែ​ទន្ទឹងរង់ចាំ​នូវ​ការសហការ​ជា​បន្តបន្ទាប់​ទៀត​ជាមួយ​ពួកគេ ដើម្បី​ចែករំលែក​សមិទ្ធិផល​សិល្បៈ​របស់​យើង​ជាមួយ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​និង​អន្តរជាតិ​»​។​

ក្រៅពី​ការ​រចនា​សំបូរបែប សណ្ឋាគារ Treeline ក៏មាន​ការយកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន​ផងដែរ​ដោយ​កំពុង​ខិតខំ​បន្តុះ​ដាំ​ដើមឈើ​ឥតឈប់ឈរ​តាម​បណ្តោយ​ច្រាំង​ទន្លេ​ព្រមទាំង​ហាមឃាត់​ការប្រើប្រាស់​ផ្លា​ស្ទិ​ក​តែម្តង ដោយ​មិន​មានការ​បោះចោល​ក្នុង​បរិវេណ​សណ្ឋាគារ​របស់​ខ្លួន​និង​ជ្រើសរើស សហការ​ដោយ​សម្រិតសម្រាំង​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំងឡាយណា​ដែល​គិតគូរ​សម្រាប់​បរិស្ថាន​និង​អេកូ​ធម្មជាតិ​តែ​ប៉ុណ្ណោះ​។​

​លោក ហុក កាង ស្ថាបនិក​សណ្ឋាគារ Treeline Urban Resort បានបញ្ជាក់​ផងដែរ​ថា​«​ខ្ញុំ​ចង់​បង្កើត​កន្លែង​មួយបែប​ឧទ្យាន​ដ៏​ល្អ​ដែល​ផ្សារភ្ជាប់​ទៅនឹង​ធម្មជាតិ​ស្របពេល​ដែល​យើង​រចនា​បន្ថែម​បញ្ចូល​គ្នា​នូវ​ចក្ខុវិស័យ​បែប​សហ​សម័យកាល​រប​ស់​ខ្មែរ​យើង​តែម្តង​ដែល​ឆ្លុះបញ្ចាំង​នូវ​ការ​រចនា​ម៉ូត​របស់​សណ្ឋាគារ​Treeline ក្នុង​ផ្ទាំង​រូបភាព​សិល្បៈ​នានា​ដែល​យើង​បង្ហាញ និង​សិល្បៈករ​ដែល​យើង​ចាប់ដៃ គូ​ធ្វើការ​ជាមួយ​ផងដែរ​»៕B/



ទីតាំងផ្សាយពាណិជ្ជកម្ម