រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់​ភ្លាមៗ​នៅក្នុង​ស្រុក​ព្រៃឈរ​

1002
ចែករម្លែក

(​កំពង់ចាម​)៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ស្រី​ប្រុស​ចំនួន​៣​នាក់​ស្លាប់​នៅនឹងកន្លែង​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​លេខ​៧០​ដែល​សិ្ថ​ត​នៅ​ក្នុងភូមិ​ជ្រៃវៀន ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧​។​

សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក់​FRONTIER​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP5827​បើកបរ​ប​ញ្ច្រេ​សទិស​គ្នា​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ចាម​1G9725​ជិះ​គ្នា​៣​នាក់​។​ពេលនោះ​ម៉ូតូ​បាន​បើក​ប្រជែង​រថយន្ត​មួយគ្រឿង​ទៀត​និង​ជ្រុល​ទៅបុក​ពីមុខ​ពេញទំហឹង​ជាមួយ​រថយន្ត​ម៉ាក​FRONTIER​ដឹកទំនិញ​បណ្តាល​ឲ្យ​មនុស្ស​ស្រី​ប្រុស​៣​នាក់​ស្លាប់​ភ្លាមៗ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឆាយ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​មាន​ទីលំនៅ​នៅ​ភូមិ​បន្ទាយ​រឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ​។ បាន​ដឹក​គ្នា​២​នាក់​ពីក្រោយ ដោយ​ទី​១​ឈ្មោះ សុខ ហ៊ាង​ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជាមួយគ្នា​ចៅប្រុស​ឈ្មោះ សុខ លាប​អាយុ​១០​ឆ្នាំ​ដែលមាន​ទីលំនៅ​នៅ​ភូមិ​ទួល​តា​កោ​ឃុំ​ជ្រៃវៀន​ស្រុក​ព្រៃឈរ​។​ចំណែកឯ​តៃកុង​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​ប​ន្សុ​ល​ទុក​រថយន្ត​ចោល​នៅនឹងកន្លែង​កើតហេតុ​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ទាំង​៣​នាក់​សមត្ថកិច្ច​បានប្រគល់​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​សមត្ថកិច្ច​បាន​យក​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​យកទៅ​រក្សា​នៅ​អធិការ​ស្រុក​ព្រៃឈរ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕S/​ដោយ​៖​សហការី​

រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់​ភ្លាមៗ​(រូប៖វ៉េបសាយ)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ