ជឹម រតនៈ មន្ត្រីប៉ូលិស​ដែល​ជាប់​សង្ស័យ​បាញ់សម្លាប់​មនុស្ស​ត្រូវបាន​ចាប់ខ្លួន​

779
ចែករម្លែក
  • 531
    Shares
ជឹម រតនៈ មន្ត្រីប៉ូលិស​ដែល​ជាប់​សង្ស័យ​បាញ់សម្លាប់​មនុស្ស​ត្រូវបាន​ចាប់ខ្លួន​

ដោយៈ​មុនី​រ័ត្ន​.​ចាន់ថន​/​ព្រៃវែងៈ​ជឹម​រតនៈ​មន្ត្រីប៉ូលិស​ដែល​ជាប់​សង្ស័យ​ជា​ជនដៃដល់​បាញ់សម្លាប់​បុរស​ម្នាក់ និង​ម្នាក់​រងរបួស​ដោយ​សង្ស័យ​ថា​ជា​ចោរលួច​ឡាន​នោះ​ត្រូវ​បានចាប់​ខ្លួន​​ហើយ​និង​កំពុងតែ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្តព្រៃវែង​នៅ​រសៀល​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៩​នេះ​។​ការចាប់ខ្លួន​បានធ្វើឡើង​នៅក្នុង​ភូមិគ្រឹះ នៅ​ភូមិ​កំពង់​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង កាលពី​រសៀល​បន្ទាប់ពី​មន្ត្រីប៉ូលិស​រូបនេះ បានគេច​ខ្លួន​បី​ថ្ងៃ​។​
​នៅក្នុង​សំណុំរឿង​បាញ់សម្លាប់​ជនសង្ស័យ​នេះ​មាន​មនុស្ស​ជិត​១០​នាក់​ត្រូវបាន​ឃាត់ខ្លួន​សាកសួរ​។​ក្នុងនោះ​មាន​មន្ត្រីប៉ូលិស​ចំនួន​បីនាក់​។
​ករណី​ស្ទាក់​បាញ់សម្លាប់​ជនរងគ្រោះ​និង​ជា​ជនសង្ស័យ បាន​កើតឡើង​កាលពី​ម៉ោង​១១​យប់ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​គោក​សណ្តែក​ឃុំរ​ក្សជ័យ​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ គ្មាន​អាវុធ​នៅក្នុង​ខ្លួន​ទេ​។ ប៉ុន្តែ​ពេលដែល​ឈប់​ឡាន គឺ​ត្រូវ​ប៉ូលិស​ដែលជា​ជនដៃដល់​បាញ់​តែម្តង​។​
យោងតាម​របាយការណ៍​ដែល​រស្មី​កម្ពុជា​ទទួលបាន​បង្ហាញ​ថា មនុស្ស​ដែល​ឃាត់ខ្លួន​មានដូចជាៈ ១. ឈ្មោះ ជា ឡា​ឌី​ន មេ​ប៉ុស្តិ៍​កំពង់​សឹង (​ប្រធាន​ដឹកនាំ​អន្តរាគមន៍​)​។ ២. ឈ្មោះ ជឹម វិ​ន មន្ត្រី​ប៉ុស្តិ៍​។ ៣. ឈ្មោះ ភាព ផានី ប្រជាពលរដ្ឋ​អ្នកផ្តល់​ព័​ត៍​មាន​ឲ្យ​នាយប៉ុស្តិ៍​។ ៤. ឈ្មោះ អ៊ូ ប៊ុន​ទី​ឃី​យ៉ា​ត់​ធ្វើការ​នៅ​បេនឡាន​ស្លូត​។ ៥. ឈ្មោះ សេង ឈិន ម្ចាស់​បណ្តឹង (​ផ្តល់ព័ត៌មាន​មក​ឈ្មោះ ផាន់ សុ​ឌី ឲ្យ​ជួយ​ចាប់ចោរ​លួច​ឡាន​)​។ ៦. ឈ្មោះ ទ្រា​វ ឈុន​ឡាយ អ្នករួមដំណើរ​។ ៧.​ឈ្មោះ​ផាន់​សុ​ឌី​(​អ្នកទទួល​និង​ប្តឹងផ្តល់​ព័​ត៍​មាន​ទៅ​មេ​ប៉ុស្តិ៍ កំពង់​សឹង​)​។ ៨. ឈ្មោះ វ៉ែន ប៊ុន​សារៈ អ្នករួមដំណើរ​។​
​ចំណែក​ជនរងគ្រោះ​ដល់​ជីវិត (​សង្ស័យ​ជា​ចោរលួច​ឡាន​) ឈ្មោះ យ៉​ន រ៉ាវុធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ បច្ចុប្បន្ន​ស្នាក់នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ វ៉ាន់ ខេមរិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ឈើកាច់​ឃុំ​ឈើកាច់​ស្រុក​បាភ្នំ​បាន​រងរបួស​និង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​
ឈ្មោះ ជឹម រតនៈ​ដែល​ទើប​ចាប់ខ្លួន​បាននិងកំពុង​សាកសួរ​មាន​តួនាទី​ជា​ប្រធាន​ផ្នែក​អន្តោប្រវេសន៍ ស្រុក​ព្រះស្ដេច និង​ជា​កូនប្រុស​លោក​ឧកញ៉ា ជឹម សុខ ។​សមត្ថកិច្ច នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ចូលចាប់​ខ្លួន​ដល់​ក្នុងភូមិ​គ្រឹះ នៅ​ភូមិ​កំពង់​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៩ ខណៈ​រូបគេ​កំពុង​សំងំ​លាក់ខ្លួន​៕​សរន​

ជឹមវិន
ជា ឡាឌីន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ