​នៅ​បរិវេណ​ផាប់ស្រ្ទីត​ដើម្បី​ត្រៀម​ទទួល ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ឆ្នាំ​២០១៩

1421
ចែករម្លែក
  • 42
    Shares

ដោយ​៖​បាយ័ន​/​សៀមរាប​៖​នៅ​បរិវេណផាប់ស្រ្ទីត​(Pub Street )​តំបន់​ផ្សារ​ចាស់ ក្រុង​សៀមរាប បាន​ត្រៀម រៀបចំ​ទទួល ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ឆ្នាំ​២០១៩​។​នេះ​ជាការ​លើកឡើង​កាលពី​ថ្ងៃទី ២៥ ខែ មីនាឆ្នាំ​២០១៩ នៅក្នុង​ការប្រជុំ​នៃ​រដ្ឋបាល​ក្រុង​សៀមរាប ។​

​លោក​នួន ពុធ​ធារ៉ា​អភិបាលក្រុង​សៀមរាប​បញ្ជាក់ថា​បរិវេណ​ផាប់​ស្ទ្រី​ត​គឺជា​គោលដៅ ទេសចរណ៍​ដ៏​សំខាន់ ក្នុង​ក្រុង​សៀមរាប នាឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ជា​រៀងរាល់ឆ្នាំ នាពេល​រាត្រី​។ គឺ​តែងតែ មាន​វត្តមាន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ អញ្ជើញ​មកជួបជុំ​កម្សាន្ត ជាច្រើន​កោះករ ដែល​ទាមទារ អោយមាន​ការ រៀបចំ ផែន​ការណ៍ រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់ សា​ធា​រណះ នៅ​បរិវេណ​នេះ ចាប់ពីពេលនេះ តទៅ ។​

​ពិធីបុណ្យ​ចូលឆ្នាំថ្មី នាពេល​ខាងមុខនេះ អាជ្ញាធរ​ខេត្តសៀមរាប សហ​ការណ៍​ជាមួយ សហភាព​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ដោយ មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ នឹង​រៀបចំ​ព្រឹត្តិការណ៍ សៀមរាប​សង្ក្រាន្ត ដើម្បី​អបអរសាទ​បុណ្យចូលឆ្នាំថ្មី​ ដោយ មាន​រៀបចំ​កម្មវិធី​សាសនា និង​ល្បែង​ប្រជាប្រិយ៍ ជាច្រើន សម្រាប់ បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ចូល​លេង​កម្សាន្ត នៅ​បរិវេណ សួន​ព្រះរាជដំណាក់ ។​

​លោក​អភិបាលក្រុង​ក៌​បាន​អំពាវនាវ​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ ជាតិ​និង​អន្តរជាតិ ចូលរួម កំសាន្ត​អោយបាន​ច្រើន​កោះករ​ផងដែរ​៕S/សរន

​រូបភាព​÷​នៅ​បរិវេណ​(Pub Street )​ដើម្បី​ត្រៀម​ទទួល ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ឆ្នាំ​២០១៩(​រូបថត​÷​បាយ័ន​)​