ក្លិប ជូ​វេន​ទុ​ស ចាប់អារម្មណ៍​នឹង​ខ្សែការពារ រ៉ា​ហ្វា​អែល វ៉ា​រ៉ា​ណេ ប៉ុន្តែ​វត្តមាន​របស់ លោក ហ្ស៊ី​ដាន អាច​ក្លាយជា​ឧបសគ្គ​

635
ចែករម្លែក

​ក្លិប ជូ​វេន​ទុ​ស​(Juventus) ចាប់អារម្មណ៍​ចង់​ផ្ទេរ​ខ្សែការពារ រ៉ា​ហ្វា​អែល វ៉ា​រ៉ា​ណេ (Raphael Varane) របស់​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid )​នៅ​រដូវក្តៅ​នេះ​។​
​ ​
ក្លិប​យក្ស​អ៊ីតាលី​នេះ​បាន​ផ្ទេរ​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ក្នុងតម្លៃ​១០០​លាន​ផោន​កាលពី​ឆ្នាំមុន​ហើយ​អាច​នឹង​ផ្ទេរ​អតីត​មិត្ត​រួម​ក្រុម​របស់​កីឡា ករ​រូបនេះ​ផងដែរ​។​
​ ​
ក្លិប​ជើងឯក​ក្របខណ្ឌ Serie A នេះ​បាន​ចាប់អារម្មណ៍​នឹង​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ យូរ​មកហើយ​។ វ៉ា​រ៉ា​ណេ កំពុង​ជាប់កិច្ចសន្យា​ជាមួយ​ក្លិប Real Madrid រហូតដល់ ខែមិថុនា​ឆ្នាំ​២០២២​។​
​ ​
ខ្សែការពារ​កណ្តាល​រូបនេះ​បាន​ក្លាយជា​សមាជិក​សំខាន់​របស់​ក្រុម​ជម្រើស​ពីរ​រដូវ​កាល​ចុង​ក្រោយនេះ ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​នៅ​ទីក្រុង​ទូ​រី​ន​។​
​ ​
ប្រាកដ​ណាស់ ការវិល​ត្រឡប់មកវិញ​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) នឹងធ្វើ​ឲ្យ​ឱកាស​ចាកចេញ​របស់ វ៉ា​រ៉ា​ណេ មាន​តិចតួច​ណាស់​។​
​ ​
គេ​ជឿថា ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ​ជើងឯក​វើ​ល​ខាប់ រូបនេះ​ផងដែរ ប្រសិនបើ​កីឡាករ​រូបនេះ​ចង់​ចាកចេញ​មែន​នោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម