បរិភោគ​ហឹរ​ជួយ​បន្ថយ​ហានិភ័យ​ស្លាប់​ដោយសារ​មហារីក​, ជំងឺ​បេះដូង​

614
ចែករម្លែក

​ក្រុម​អ្នកស្រាវជ្រាវ​ថ្មីៗ​នេះ បាន​រកឃើញថា អាហារ​ហឹរ​ជួយ​ឲ្យ​អ្នក​បរិភោគ​អាយុ​វែង​ជាង និង​បន្ថយ​ហានិភ័យ​ស្លាប់​ដោយសារ​មហារីក​, ជំងឺ​បេះដូង និង​បញ្ហា​ខាង​ផ្លូវដង្ហើម​។ ​នេះ​បើ តាម Natural News ។​

​ក្រុម​អ្នកស្រាវជ្រាវ​អាម៉េរិក បាន​ប្រមែប្រមូល​ទិន្នន័យ​អំពី​សុខភាព និង​របប​អាហារ​របស់​មនុស្ស ៤៨៧.៣៧៥ នាក់ មាន​អាយុ​ពី ៣០ ទៅ ៧៩ ឆ្នាំ​, ពី​ការស្រាវជ្រាវ​ចំនួន​ប្រជាជន​ចិន​មួយ ។ ប្រើប្រាស់​ទិន្នន័យ​នោះ ពួកគេ​បាន​ពិនិត្យមើល​ទំនាក់ទំនង​រវាង​ការប្រើប្រាស់​ជាប្រចាំ​អាហារ​ហឹរ និង​អត្រា​ស្លាប់ ។​

​ក្រោយពេល​តាមដាន ជា​មធ្យម ៧,២ ឆ្នាំ , ពួក​អ្នកស្រាវជ្រាវ​បានកត់សម្គាល់​ឃើញ​មាន ១១.៨២០ ករណី ស្លាប់​នៅ​បុរស និង ៨.៤០៤ ករណី ស្លាប់​នៅ​ស្ត្រី ។​

​ផ្នែក​លើ​កា​រវិ​ភោគ​របស់​ពួកគេ​។ អ្នក​បរិភោគ​អាហារ​ហឹរ​ជាប្រចាំ​មាន​អាយុ​វែង​ជាង ១៤​ភាគរយ ប្រៀប​នឹង​អ្នក​មិន​បរិភោគ​ហឹរ ។ អ្នកប្រើប្រាស់​ជាប្រចាំ​អាហារ​ហឹរ ក៏​មិនសូវ​ស្លាប់​ដោយ​ជំងឺ​ដូចជា​មហារីក​, ជំងឺ​បេះដូង និង​បញ្ហា​ផ្លូវដង្ហើម ។ គ្រឿងទេស​ត្រូវបាន​ប្រើ​ទូទៅ​បំផុត ក្នុង​អាហារ​ទាំងនេះ គឺ​ម្ទេស​ស្រស់ និង​ក្រៀម ។​

​ការស្រាវជ្រាវ​មួយ​មុននេះ ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី PLOS ONE ក៏បាន​បញ្ជាក់ថា អាហារ​ហឹរ​អាចជួយ​ឲ្យ​អាយុ​វែង ។ ក្រោយ​តាមដាន​លើ​មនុស្ស ១៦.១៧៩ ក្នុង​រយៈពេល​២​ទសវត្សរ៍ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា អ្នក​បរិភោគ​ម្ទេស​ក្រហម​បាន​ស្លាប់​ជាមួយនឹង​អត្រា​ទាប​ជាង ១២% ប្រៀប​នឹង​អ្នក​មិន​បរិភោគ​ម្ទេស ។

ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា សារជាតិ Capsaicin ក្នុង​ម្ទេស​មាន​ប្រសិទ្ធភាព​ប្រឆាំង​ធាត់​, ប្រឆាំង​អុកស៊ីតកម្ម​, ប្រឆាំង​រលាក និង​ប្រឆាំង​មហារីក ៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ