ជនសង្ស័យ​១​ក្រុម ​វាយ​ប្លន់​យក​ទូរ​សព្ទ័​ពី​ជនបរទេស ​ត្រូវ​ជនបរទេស​វាយ​ដណ្ដើមបាន​វិញ​

636
ចែករម្លែក
  • 1
    Share

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ ជនសង្ស័យ​១​ក្រុម​មាន​ស្រី​មានប្រុស​៤​នាក់​ បានធ្វើ​សកម្មភាព​​វាយ​ប្លន់​យក​ទូរ​សព្ទ័​​ពីជនជាតិ​បរទេស​កំពុង​ជិះ​កង់​ ហើយបម្រុងរត់គេចខ្លួន ​តែ​ត្រូវ​ជនជាតិ​បរទេស​វាយ​ដណ្ដើមយក​ទូរ​ស័ព្ទបាន​មកវិញ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្ងើលកាល​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលងអាធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩​ តាម​បណ្ដោយ​ផ្លូវ​សុធារស​ ចំណុច​មុខ​វត្ត​ឧណ្ណាលោម ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេល​កើតហេតុ​ គេ​ឃើញ​បុរស​ជា​ជន​ជាតិ​បរទេស​ម្នាក់​កំពង់​ជិះកង់​សុខៗ ​ស្រាប់​លេចមុខ​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ​ពី​រនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​ និង​ពីរ​នាក់​ទៀត​ដើរ​ថ្មើរជើង​មក​ស្ទាក់​ពីមុខ​ធ្វើ​សកម្មភាព​យក​ដំបង​វាយ​ប្លន់​យក​ទូរ​ស័​ព្ទដៃ​ពី​ជនជាតិ​បរទេស​បានសម្រេច​ តែត្រូវ​ជនជាតិ​បរទេស​បាន​ដក​ច្រ​វា​ក់ ​ដែល​ចាក់​ជាប់​នឹង​កង់​មក​វាយ​តដៃ​វិញ​ដណ្ដើមយក​ទូរ​ស័ព្ទបានមក​វិញ​ និងដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល ​ជនសង្ស័យ​ទាំង​នោះបាន​រត់គេចខ្លួន​ដោយ​សុ​វត្ថិភាព​។

​ក្រោយ​កើតហេតុ​ ជនរងគ្រោះ​ជា​ជនជាតិ​បរទេស​រូបនោះ រង់ចាំ​សមត្ថកិច្ច​មក​យក​គាត់​និង​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ជ័យ​ជំ​នះ ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ឈានទៅ​ដល់កំណត់​មុខសញ្ញា​ចាប់​ជនសង្ស័យ​ទាំង​នោះមក​ផ្ដ​ន្ទា​ទោស​តាមផ្លូវ​ច្បាប់​៕B/Ha

ជនបរទេស ដែលត្រូវក្រុមចោរឆក់ទូរស័ព្ទ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ