ត្រៀម​បញ្ជូន អ្នក​ប្រដាល់​សាកល ៧ រូប ទៅ​ហាត់​នៅ​ថៃ រយៈពេល​ខ្លី​

561
ចែករម្លែក
  • 9
    Shares

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: តាម​ការ​ឲ្យ​ដឹង ពី​សហព័ន្ធ​ប្រដាល់ សាកល​កម្ពុជា នោះ​ថា សហព័ន្ធ នឹង​ប​ញ្ចូ​ន​កីឡាករ – កីឡាការិនី របស់ខ្លួន ចំនួន ៧ រូប ទៅ​ហ្វឹកហាត់ រយៈពេល​ខ្លី នៅ​ប្រទេស​ថៃ ។ ការ​ចេញទៅ​ហ្វឹកហាត់​នេះ គឺ​សហព័ន្ធ ជា​អ្នកចំណាយ ដោយ​ខ្លួនឯង និង​ដោយ​ការជួយ​ខ្លះ ពី​សហព័ន្ធ​ប្រដាល់​សាកល​របស់​ថៃ ។

​តាម​ការគ្រោងទុក ការ​ទៅ​ហ្វឹកហាត់​នេះ គឺ​ចាប់ពី​ថ្ងៃទី​១៦ ដល់ ២៧ ខែមេសា ដែល​អមដោយ​គ្រូបង្វឹក ២ រូប គឺ​លោក វ៉ែន សុផល ដែលជា​គ្រូ​ជម្រើសជាតិ និង​គ្រូ​ជនជាតិ​គុយបា គឺ​លោក Rolando Castellano Rodriquez ដែលជា​គ្រូបង្វឹក អម​ជម្រើសជាតិ ។​

​លោក វ៉ែន សុផល បាន​ឲ្យ​ដឹងថា ក្នុងចំណោម​អ្នក​ប្រដាល់ សាកល​ទាំង ៧ រូប ដែល​ត្រូវ​ចេញទៅ​ហាត់​នោះ មាន​កីឡាការិនី ចំនួន ២ រូប គឺ​កីឡាការិនី វី ស្រី​ខួច ដែល​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម និង កីឡាការិនី នូវ ស្រី​ពៅ ទម្ងន់ ៥១ គីឡូក្រាម ។​

​ចំពោះ កីឡាករ​ទាំង ៥ រូប​វិញ​នោះ មាន សៅ រង្សី ទម្ងន់ ៤៩ គីឡូក្រាម​, ណាត សៀក​និ​ន ទម្ងន់ ៥៦ គីឡូក្រាម​, បាន ណុន ទម្ងន់ ៦០ គីឡូក្រាម​, យ៉ុ​ន ដា​រ័ត្ន ទម្ងន់ ៦៤ គីឡូក្រាម និង អ្នក​ប្រដាល់ វី សុ​ភ័ស្ស ទម្ងន់ ៦៩ គីឡូក្រាម ។​

​គ្រូបង្វឹក​រូបនេះ បាន​បញ្ជាក់ថា ឆ្នាំនេះ ជា​ឆ្នាំ​ស៊ី​ហ្គេម ហើយ​មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម មកដល់​នោះ សហព័ន្ធ ត្រៀម​ចូលរួម​ការប្រកួត​ច្រើន ហេតុនេះ ព្រឹត្តិការណ៍​ក្រៅប្រទេស​នានា កម្ពុជា ត្រូវតែ​ចូលរួម ដើម្បី​ឲ្យ​មានការ​ប្រកួត​ច្រើន ព្រោះ​នៅក្នុង​ស្រុក មិនមាន​ការប្រកួត ប្រដាល់​សាកល​ច្រើន ដូច​ប្រដាល់​គុន​ខ្មែរ​ឡើយ ។​

​បណ្ដា​ទូរទស្សន៍​នានា និង​ក្រុមហ៊ុន ឧបត្ថម្ភ​នានា គេ​មិនត្រូវ​ការដាក់​ប្រដាល់​សាកល ទៅក្នុង​កម្មវិធី​ប្រកួត​របស់គេ​ឡើយ ហេតុនេះ សហព័ន្ធ ត្រូវតែ​តស៊ូ​ដោយ​ខ្លួនឯង ។ គោលដៅ​ធំ​របស់​សហព័ន្ធ គឺ​មេដាយ នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម ហេតុនេះ ត្រូវតែ​ផ្ដល់ឱកាស​ឲ្យ​ពួកគេ បាន​សាកល្បង សមត្ថភាព នៅក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន ៕v

លោក Rolando ដែល​អមដំណើរ ទៅជា​មួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម