​អាជ្ញាធរ​ត្រូវមាន​វិធានការ​ផង​ខូច​ផ្លូវ​អស់ហើយ​ខណៈ​មាន​ក្បួន​រថយន្ត​ដឹក​ដែក​អេតចាយ​ទៅ​វៀតណាម​

473
ចែករម្លែក
  • 21
    Shares

ខេត្ត​ស្វាយ​/​រៀង​៖​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៩​នេះ​គេ​ឃើញ​មាន​រថយន្ត​យី​ឌុប​វ៉េ​អង​និង​រថយន្ត​ធុន​ធំ​៨​ទៅ​៩​គ្រឿង​ផ្ទុក​ដែក​អេតចាយ​សង្ស័យថា​មាន​អ្វី​ពិសេស​ហើយ​ទើប​បើក​ឆ្លងដែន​ប៉ុស្តិ៍​របៀង​ព្រំដែន​សំ​យ៉ោ​ង​។​ដែល​ស្ថិតនៅ​ភូមិ​ឬ​ស្សី​លៀប​ឃុំ​សំ​យ៉ោ​ង​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង​ដើម្បី​ផ្ទេរ​ទំនិញ​ដែក​អេតចាយ​ដាក់​រថយន្ត​ពាក់​ស្លាក​លេខ​វៀតណាម​ផ្សេង​ចេញទៅ​វៀតណាម​ទាំង​ថ្ងៃ​និង​យប់​ដោយមាន​សមត្ថកិច្ច​ឈរ​នៅ​ទីនោះ​ចាំ​ការពារ​នឹង​បើក​បា​រ៉ា​ស់​ជូន​ដំណើរ​ឱ្យ​ទៀតផង​។​

​ពាក់ព័ន្ធ​ទៅនឹង​ហ្វូង​រថយន្ត​ដឹកទំនិញ​ដែក​អេតចាយ​ដែល​តែង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នាពេល​យប់​នេះ​ក្រុម​អ្នកសារព័ត៌មាន​ពុំ​អាចធ្វើ​ការទំនាក់ទំនង​ជាមួយ​លោក​អនុសេនីយ៍ឯក យ៉​ន សុផល នាយប៉ុស្តិ៍​ការពារ​ព្រំដែន​ច្រករបៀង​សំ​យ៉ោ​ង​បានទេ​។​នា​ព្រឹក​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៩​នេះ​ដោយសារ​គ្មាន​ប្រភព​ទាក់ទង​បាន​ហើយ​ម្យ៉ាងទៀត​លោកនាយ​ប៉ុស្តិ៍​រូបនេះ​ក៏​មិនសូវ​នៅ​កន្លែង​ទេ​។​

​សំណួរ​សួរថាៈ​ចុះបើ​ដឹកទំនិញ​រឺ​អេតចាយ​ស្របច្បាប់​ចាំបាច់​អី​ដឹក​ចេញ​ឆ្លងដែន​ទៅ​ក្រៅប្រទេស​តាម​ច្រករបៀង​?​ម៉េច​មិន​ព្រម​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​រឺ​ច្រក​តំបន់​ដែលមាន​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​នៅ​ទីនោះ​ប្រចាំការ​ត្រួតពិនិត្យ​?​មាន​អ្វី​នៅក្នុង​ក្បួន​រថយន្ត​ទាំងនោះ​មែន​?​រឺមួយ​ក៏​បណ្តោយឱ្យ​ខូច​ផ្លូវ​អស់​ទើប​រកលុយ​ធ្វើ​ឡើងវិញ​?៕ S/​

ទីតាំងផ្សាយពាណិជ្ជកម្ម