សមត្ថកិច្ច​ប៉េអឹម​រាជធានី​មិន​អនុវត្តតាម​ដីកា​បង្គាប់​របស់​ព្រះរាជអាជ្ញា​ដែល​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​បណ្តឹង​ព្រហ្មទណ្ឌ​

580
ចែករម្លែក
  • 20
    Shares

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ ស្ត្រី ម្នាក់ ឈ្មោះ លឹម ស៊ីណា អាយុ ៧៤​ឆ្នាំ ដាក់ ពាក្យ បណ្ដឹង ព្រហ្មទណ្ឌ ប្តឹង មនុស្ស ៨​នាក់ និង គូកន ផ្សេងទៀត ចំនួន​បី​បទល្មើស គឺ បទ គំរាមកំហែង ដោយ មាន បញ្ជា​ឱ្យ បំពេញ លក្ខខណ្ឌ អ្វី មួយ បទ ចាប់ ឃុំឃាំង និង បង្ខាំង ដោយ ខុសច្បាប់ និង បទ ញុះញង់ ឱ្យ ប្រព្រឹត្ត បទ ឧក្រិដ្ឋ ជា អាទិ៍ ចូល ព្រះ រាជ អាជ្ញា នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ។​
​នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​លោក​កែវ សុធា​ព្រះ រាជ អាជ្ញា នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​ស៊ើបអង្កេត​ករ​ណី​នេះ​តាមច្បាប់​រួច​ត្រូវបញ្ជូន​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ​មក​អយ្យការ​អម​សាលាដំបូង រាជធានី ភ្នំពេញ ឲ្យ​បាន​ឆាប់​បំផុត​។​ប៉ុន្តែ​រហូតមកដល់​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​មិនបាន​បើក​ការស៊ើបអង្កេត​តាម​ដីកា​បង្គាប់​នេះឡើយ​។​


​ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាងថា​នៅ​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៩​មនុស្ស​ទាំង​ប្រាំ​បីនាក់​នេះ​បាន​ដឹកនាំ​មនុស្ស​ជាង​២០​នាក់មក​ដាក់ គ្រែ បោះ តង់ បិទ ផ្លូវ ស្រែក គំរាមកំហែង នៅ ខាង មុខ ទ្វារ របង ផ្ទះ​ដើមបណ្តឹង ដែល មិន អាច ចេញចូល បាន ពិសេស​ធ្វើ​ឲ្យ ដើមបណ្តឹង​រស់នៅ​មាន​ការភិតភ័យ​ព្រោះ មាន ជំងឺ ប្រចាំ កាយ និង​វ័យ​ជរា ។​
​ក្រុមគ្រួសារ​ដើមបណ្តឹង​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ស៊ើបអង្កេត​ករណីនេះ​ឲ្យ​បាន​ឆាប់​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ដើមបណ្តឹង​ប្រឈម​ហានិភ័យ​ដល់​អាយុជីវិត​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​ប៉ុន្តែ​បើ​មានរឿង​អាក្រក់​ណាមួយ​កើតឡើង​ចំពោះ​ដើមបណ្តឹង​នោះ​គឺ​សមត្ថកិច្ច​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​
​យោង តាម ពាក្យ បណ្តឹង ព្រហ្មទណ្ឌ ដែល ទើប ទទួល បាន គឺ ដើម បណ្តឹង បាន ប្តឹង ឈ្មោះ លុយ សា​វី ឈ្មោះ រស់ សំណាង ឈ្មោះ ជិន ចាន់ ណា​រី ឈ្មោះ សី ស៊ីម ឈ្មោះ យូ សារិទ្ធ ឈ្មោះ រ៉ា​ន់ ខន ឈ្មោះ សយ សាន ឈ្មោះ មុយ ផាន និង គូកន ផ្សេងទៀត ដែល បាន និង កំពុង ប្រព្រឹត្ត បទល្មើស កាលពី ខែ ធ្នូ ឆ្នាំ ២០១៨ រហូត ដល់ បច្ចុប្បន្ន នៅ ទីតាំង ដី ឡូត៍ ភូមិ ព្រែក តា​ឡុង ៣ សង្កាត់ ចាក់ អង្រែ ក្រោម ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ និង ទាមទារ សំណង ជំងឺ ចិត្ត ចំនួន ១០​ម៉ឺន ដុល្លារ អាមេរិក ។
​ដើម បណ្តឹង រៀបរាប់ ថា កាលពី អំឡុង ឆ្នាំ ២០០៦ នាង ខ្ញុំ បាន ទិញ ដី​បី​កន្លែង ជាប់ ព្រំ គ្នា និង បាន បំពេញ នីតិវិធី សុំ ប័ណ្ណ កម្មសិទ្ធិ ចេញ ដោយ មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានី ភ្នំពេញ តាម ច្បាប់ រួចរាល់ ហើយ ។ ប៉ុន្តែ​ក្នុង ឆ្នាំ ២០១៥​ក្រុម​នេះ​បាន​ប្តឹង​នាង​ខ្ញុំ​ពី​បញ្ហា​ដី​នេះហើយ​ភាគី​ទាំងអស់​បាន​ចូលរួម​ដោះស្រាយ​ដោយ​សន្តិវិធី​តែ​មិនមាន​លទ្ធផល​ស្របគ្នា​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​លិខិត​ចុះ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​បញ្ជូនទៅ​រដ្ឋមន្ត្រីក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ដើម្បី​ជំរាបជូន​ពី​លទ្ធផល​និង​ការដោះស្រាយ​ពិសេស​បញ្ជាក់ជូន​ថា​សំណុំ​រឿងនេះ​ជា​សម​ម​ត្ថ​កិច្ច​របស់​តុលាការ​។ ប៉ុន្តែ​ពួក​អ្នក​តវ៉ា​មិនបាន​ប្តឹងទៅ​តុលាការ​ទេ​បែរជា ចេញ​ធ្វើ​សកម្មភាព​ខុសច្បាប់​ទៅវិញ​។​
​ជាក់ស្តែង ក្នុង អំឡុង ខែ ធ្នូ ឆ្នាំ ២០១៨ មាន ជនបង្ក មួយ ក្រុម ធំ​ដែល ដឹកនាំ ដោយ ចុងចោទ ទាំង ៨​នាក់ មក អះអាង ថា ក្រុម ខ្លួន ជា អ្នក មាន ចំណែក នៃ ដី​នេះ ហើយ បាន មក ធ្វើការ ទាមទារ ប្រាក់ ពី នាង ខ្ញុំ និង បាន ធ្វើ សកម្មភាព ដាក់ គ្រែ បោះ តង់ បិទ ផ្លូវ ស្រែក គំរាមកំហែង នៅ ខាង មុខ ទ្វារ របង ផ្ទះ នាង ខ្ញុំ ដែល មិន អាច ចេញចូល បាន ពិសេស ការ រស់នៅ បែប ភិតភ័យ ទាំង មាន ជំងឺ ប្រចាំ កាយ ព្រោះ ជរា ។
​ស្ត្រី ចំណាស់ ឈ្មោះ លឹម ស៊ីណា បន្ត ថា សកម្មភាព នេះ បាន ស្តែង អំពី អំពើ ល្មើស ច្បាប់ និង បង្ក នូវ ភាព ចលាចល បង្កើត ក្រុម បក្ខពួក ប្រមូល ផ្ដុំ បំប៉ោង សភាពការណ៍ ក្នុង សង្គម ប៉ះពាល់ ដល់ សិទ្ធិ សេរីភាព នាង ខ្ញុំ យ៉ាង ធ្ងន់ធ្ងរ ។ ដើម បណ្តឹង ស្នើ​ដល់​តុលាការ ឲ្យ​ចាត់ការ ជនល្មើស តាម ផ្លូវ ច្បាប់ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម