កញ្ញា ស៊ី​ស៊ី បាន​ការងារ​ភ្លាមៗ ក្រោយ​ជាប់​ជា​កញ្ញាឯក មាន​ដងខ្លួន​សិច​ស៊ី​

1776
ចែករម្លែក

(​ភ្នំពេញ​)៖​គ្រាន់តែ​ជាប់​ជា​កញ្ញាឯក នៅក្នុង​កម្មវិធី Miss Beauty Between Cambodia and Vietnam តារា​សម្តែង កញ្ញា ស៊ី​ស៊ី បានទទួល​ការងារ​មួយ ថ្មីស្រឡាង​តែម្តង នេះ​បើតាម​ការបញ្ជាក់ របស់​កញ្ញា តាម​ប្រព័ន្ធ​ទូរស័ព្ទ​។

​តារា​សម្តែង​រូបនេះ បាន​បង្ហើប​ថា ភ្លាមៗ ក្រោយពី​ជាប់​ជា​កញ្ញាឯក មាន​ក្រុមហ៊ុន​ជាច្រើន ដែល​ទាក់ទង​មក​នាង ជា​បន្តបន្ទាប់ ជាពិសេស​ផលិតផល ដែល​ទាក់ទង ទៅនឹង​ការថែរក្សារ​សម្ផស្ស និង​ការថែរក្សា​រាង ដើម្បី​ទទួលបាន​ដងខ្លួន ស្អាត និង​សិច​ស៊ី​។

​តារា​សម្តែង​សាក​សម មានឈ្មោះ​ជា​ស្រី​កាច​ឆ្នាស់ឆ្នើម រូបនេះ មិនទាន់ បាន​បង្ហើប​ថា តំលៃ​ខ្លួន​ដែល​នាង កំពុងតែបន្ត​ចុះ​កុងត្រា ជាមួយ​នោះ មាន​តំលៃ​ប៉ុន្មាន​ទេ គ្រាន់តែ​នាង​បញ្ជាក់ថា មាន​តំលៃ​ថ្លៃ​គួរសម ព្រោះតែ​តម្លៃ​នោះ ស្របពេល​ដែល​នាង មាន​តំលៃ​ខ្លួន​ខ្ពស់ ព្រោះតែ​នាង មាន​តំណែង​ជា​កញ្ញាឯក Miss Beauty Between Cambodia and Vietnam ដែល​ប្រារព្វ​ធ្វើឡើង កាលពី​ថ្ងៃទី​៤ សីហា ២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ដូច្នេះ​តំលៃ ក៏មាន​ការឡើង ទៅតាម​នឹង​ដែរ​។

​សូមបញ្ជាក់ថា តារា​សម្តែង កញ្ញា​ស៊ី​ស៊ី ធ្លាប់បាន​ប្រកាស​មកហើយ​ថា នាង​នឹងចូលរួម​សម្តែង ខ្សែភាពយន្ត ទោះជា​តួអង្គ​បែបណា​ក៏បាន ដើម្បី​មានឈ្មោះ បោះ​សំលេង ក្នុង​ជួរ​សិល្បៈ កាន់តែ​ល្បី ប៉ុន្តែ​នាង​មាន​គោលជំហរ​មួយ​ថា នាង​មិនអាច​ប្រើប្រាស់ ភាព​សិច​ស៊ី​របស់ខ្លួន ឆក់យក​ភាពល្បីល្បាញ ឡើយ ខណៈពេល​នេះ ដែល​នាង បាន​ជាប់​ជា​កញ្ញាឯក គ្រង​មកុដ​ជា​កញ្ញា ដែលមាន​ដងខ្លួន សិច​ស៊ី​ក៏ដោយ​។ ដូច្នេះ​ទើប​ការងារ​ដំបូង ដែល​នាង​បានមកពី​ការប្រឡង បែ​ជា​ទទួលបាន ការផ្សព្វផ្សាយ ផលិតផល ស្តីពី​ការតុបតែង​មុខ​ទៅវិញ​៕ ដោយ​៖ បញ្ញា​សាស្ត្រ​