នារី​ពីងពាង​ឡើង​ចំណោត​ថ្មភ្នំ​ដោយ​ដៃទទេរ​គួរឱ្យ​ព្រឺព្រួច​

578
ចែករម្លែក

មនុស្ស​ភាគច្រើន​គ្រាន់តែ​ឡើងដើមឈើ​រាង​ខ្ពស់​បន្តិច​មាន​អារម្មណ៍​ភ័យញ័រ​ជើង​បាត់ ទៅហើយ ប៉ុន្តែ​សម្រាប់​នារី​ដ៏​អង់អាច​ក្លាហាន​ម្នាក់នេះ​វិញ​ហ៊ាន​ឡើង​ចំណោត​ថ្មភ្នំ កម្ពស់​រាប់រយ​ម៉ែត្រ​ហាក់​មិន​តក់​ស្ល​ត់​សូម្បីតែ​បន្តិច​។​

​នារី​ឈ្មោះ ល័​រ តេង​ភីង (Luo Dengping) ខាងលើនេះ​ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា នារី​ពីងពាង (Spiderwoman) ដោយសារតែ​គាត់​មាន​ជំនាញ​ខ្ពស់​ខាង​ឡើង​ចំណោត ថ្មភ្នំ​ដៃជើង​ស្អិត​ដូច​ពីងពាង​។​
​ ​
គាត់​ទទួលបាន​រហស្សនាម​នេះ ដោយសារ​ការឡើង​តោង​ឡើង​ចំណោត​ថ្មភ្នំ​យ៉ាងខ្ពស់ គួរឱ្យ​ព្រឺព្រួច​ដោយ​មិន​ពាក់​ខ្សែក្រវាត់ ឬ​ខ្សែពួរ​ការពារ​សុវត្ថិភាព​។ គ្រាន់តែ​ឃើញ ក៏​ភ័យ​បុក​ពោះ​ជំនួស ព្រោះ​បើ​ភ្លាត់ស្នៀត​រអិល​ជើង ឬ​របូតដៃ ជីវិត​នឹងត្រូវ​ចប់​។​
​ការឡើង​ចំណោត​ថ្មភ្នំ​បែបនេះ ជា​ប្រពៃណី​បុរាណ​របស់​ក្រុម​ជនជាតិដើម​ភាគតិច​មៀ​វ (Miao) ដែលមាន​ចំណាស់​រាប់​សតវត្ស​រ៍ម​ក​ហើយ​។
​ ​
​អ្នកជំនាញ​ខាង​ឡើង​ភ្នំ​តោង​ឡើង​ចំណោត​ថ្ម ដើម្បី​ប្រមូល​អាចម៍​ត្រចៀកកាំ​ធ្វើ​ជី និង​ដក​រុក្ខជាតិ​ឱសថ​ទុក​លក់​។ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​គេ​និយម​ប្រើប្រាស់​ថ្នាំពេទ្យ របស់លោក​ខាងលិច​កា​ន់​តែ​ច្រើន​អ្នក​ឡើង​ភ្នំ​លែង​រកលុយ​បាន​ពី​ការលក់​រុក្ខជាតិ​ឱសថ ទៀតហើយ​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម