ទឹកក្រូច​ឆ្មារ​គួបផ្សំ​នឹង​ប្រេង​អូ​លីវ​ក្លាយជា «​ឱសថ​» ព្យាបាល​ជំងឺ​ច្រើន​មុខ​

911
ចែករម្លែក
  • 25
    Shares

​ការ​គួបផ្សំ​ទឹកក្រូច​ឆ្មារ​ជាមួយ​ប្រេង​អូ​លីវ នាំមក​នូវ​ប្រសិទ្ធភាព​ស្មាន​មិន​ដល់​សម្រាប់ សុខភាព ដែល​អ្នកជំនាញការ​សុខ​ភាព​ទូន្មាន​គួរ​ទទួលទាន​រាល់ថ្ងៃ ។​

១- បញ្ចុះទម្ងន់​
​ទឹកក្រូច​ឆ្មារ និង​ប្រេង​អូ​លីវ ពេល​ផ្សំ​ជាមួយគ្នា អាច​ជំនួយ​ថ្លើម និង​ថង់​ប្រមាត់​, ផ្តើម​ពី​នោះ ជួយ​បន្ថយ​ជាតិ​ខ្លាញ់​សរីរាង្គ និង​ថែមទាំង​មាន​ប្រសិទ្ធភាព​ប្រឆាំង​រលាក ។​

២- ប្រឆាំង​ទល់លាមក​
ប្រេង​អូ​លីវ​ជា​ថ្នាំ​សម្រួល​ពោះវៀន​ធម្មជាតិ​មួយ​, រីឯ​ទឹក​ក្រូចឆ្មារ​មាន​លក្ខណៈពិសេស​ប្រឆាំង​រលាក​, ជំរុញ​ជាតិ​រំអិល​ពោះវៀន ។ ការ​គួបផ្សំ​ជា​វិធី​ដ៏​ប្រសិទ្ធភាព ដើម្បី​បន្ថយ ស្ថានភាព​ទល់លាមក ។ ថ្នាំពេទ្យ​អាចមាន​ឥទ្ធិពល​បន្ទាប់បន្សំ​ដូចជា​ហើមពោះ និង​រមួលក្រពើ ក្នុងពេល​ប្រើ​ទឹកក្រូច​ឆ្មារ និង​ប្រេង​អូ​លីវ នឹង​បន្ថយ​បាន​រោគសញ្ញា​នោះ ។​

៣- គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ូ​ល​
​ជាតិ​ខ្លាញ់​ល្អ​មាន​ក្នុង​ប្រេង​អូ​លីវ ជួយ​សម្រួល​លីពីត​ក្នុង​ឈាម​ផ្តើម​ពី​នោះ អាច​ពន្យឺត ការកកើត​ផ្ទាំង​កំណក​ក្នុង​សរសៃឈាម ។ ទឹកក្រូច​ឆ្មារ​សម្បូរ​វីតាមីន C និង flavonoid ។ ការស្រាវជ្រាវ​បង្ហាញថា អ្នកមាន​បរិមាណ​វីតាមីន C ខ្ពស់​ក្នុង​ឈាមមាន​កម្រិត​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប​ជាង ប្រៀប​នឹង​អ្នក​ខ្វះ​វីតាមីន C ។​

៤- ជំនួយ​ចរាចរ​ឈាម និង​បន្ថយ​សម្ពាធ​ឈាម​
គុណប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​របស់​ប្រេង​អូ​លីវ គឺ​លក្ខណៈពិសេស​ប្រឆាំង កំណក ឈាម ។ ប្រការនេះ​មានន័យថា វា​ធ្វើ​ឲ្យ​កើន​បរិមាណ​ចរាចរ​ឈាម និង​បន្ថយ​លទ្ធ​ភាពយឺត​ដុំ​កំណក​ឈាម​គ្រោះថ្នាក់ ។ វីតាមីន C ក្នុង​ទឹកក្រូច​ឆ្មារ​រក្សា​ឲ្យ​សរសៃឈាម រស់​រវើក ។​

​ការស្រាវជ្រាវ​បង្ហាញថា ការប្រើប្រាស់​ប្រេង​អូ​លីវ​រាល់ថ្ងៃ មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​បន្ថយ​សម្ពាធ​ឈាម​ដល់​កម្រិត ៣៥% ។​

៥- កែប្រែ​សុខភាព​ឲ្យ​ប្រសើរឡើង​
ទឹកក្រូច​ឆ្មារ និង​ប្រេង​អូ​លីវ ក៏​ជាការ​គួបផ្សំ​យ៉ាង​ល្អ សម្រាប់​ជំនួយ​សន្លាក់ ។ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ទឹកក្រូច​ឆ្មារ អាច​ប្រឆាំង​ស្ថានភាព​រលាក​សន្លាក់​, ក្នុងពេល សារជាតិ​ប្រឆាំង​រលាក​ក្នុង​ប្រេង​អូ​លីវ ធ្វើ​ឲ្យ​ធូរស្បើយ​តំបន់​ត្រូវ​ហើម ។​

​ក្នុង​១​ថ្ងៃ អ្នក​គួរ​លាយ​ប្រេង​អូ​លីវ​កន្លះ​ស្លាបព្រា ជាមួយ​ទឹកក្រូច​ឆ្មារ​កន្លះ​ស្លាបព្រា ដើម្បី​ទទួលទាន ។ មិនត្រូវ​ប្រើ​ច្រើនពេក ព្រោះ​វា​អាច​បង្ក​ឥទ្ធិពល​បន្ទាប់បន្សំ​ដូចជា​ធ្វើ​ឲ្យ​ខ្សោយ​កាចា​ឆ្មេ​ញ​, ឈឺក្រពះ ៕ ប្រែ​សម្រួលៈ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម