​រថយន្ត​ក្រឡុក​បេតុង​របស់​ក្រុមហ៊ុន​”​អេស​ភី​ខន​គ្រី​ត​”​ បុក​ក្មេងប្រុស​ពីរ​នាក់​ស្លាប់​

614
ចែករម្លែក
  • 29
    Shares

ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ក្មេងប្រុស​ពីរ​នាក់ ត្រូវ​រថយន្ត​ក្រឡុក​បេតុង របស់​ក្រុមហ៊ុន អេស ភី ខន​គ្រី​ត កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ចំណែក​អ្នកបើករថយន្ត​បាន​រត់គេចខ្លួនបាត់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​វិថី​ផែ ត្រង់ចំណុច​កែង​រ៉ា ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ​ វេលា​ម៉ោង ៦:៤0​នាទី​យប់ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ​២០១៩ ។

​រថយន្ត​ក្រឡុក​បេតុង​ម៉ាក​DONGFENG​ពណ៌​ស​ ពាក់​ស្លាកលេខ​ព្រះសីហនុ​5A0119​ ជា​កម្ម​សិទ្ធិ​របស់​ក្រុមហ៊ុន អេស ភី ខន​គ្រី​ត ​បើក​ពី​កើតឆ្ពោះទៅ​លិច​។ លុះដល់​ចំណុច​ខាងលើ​បុក​ពី​ខាងក្រោយ​ម៉ូតូ ១​គ្រឿង​ម៉ាក HONDA BEAT ពណ៌​ស ពាក់​ស្លាកលេខ​ព្រះសីហនុ 1H-6718 បើកបរ​ដោយ​ឈ្មោះ ឆេង ប៊ុន​ស៊ឺ ភេទ ប្រុស អាយុ ១៦​ឆ្នាំ​សិស្ស មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ លីម កា​លីម ភេទប្រុស អាយុ​១៤​ឆ្នាំ​សិស្ស អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​នៅ​កន្លែងកើតហេតុ​។​

​វត្ថុតាង រថយន្ត​និង​ម៉ូតូ បាន​យកមក​រក្សាទុក​នៅ​កា​រិ​យាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោកបន្ត​តាម​នីតិវិធី ៕S/Ha