បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅនឹងកន្លែង​ ខ​ណៈ​បើក​ម៉ូតូ​ល្បឿន​លឿន ​ជ្រុល​ទៅបុក​ខឿន​ផ្លោង​ទៅបុក​បង្គោល​ភ្លើង​

460
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/ភ្នំពេញ ​៖ យុវជន​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ មិន​ប្រយ័ត្ន​ បាន​រេ​ចង្កូត​បុក​ខឿន​ផ្លោង​ទៅបុក​បង្គោល​ភ្លើង​ បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោច​​អាធ័ម​។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់​នៅវេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

ប្រភព​បន្តបាន​ឲ្យ​ដឹងថា ​យុវជន​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក Zomer x ពណ៌​សលាយ​ពណ៌មង្ឃុត​ ស្លាក​លេខ ភ្នំពេញ​. 1GO 9215 ​បើកបរ​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន។ ​លុះ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ទៅ​បុកខឿន ​ហើយ ​ផ្លោង​ទៅបុក​បង្គោល​ភ្លើង​បោក​ក្បាល​ស្លាប់​ភ្លាមៗ​តែម្ដង​។ ( ជនរងគ្រោះ​ពុំមាន​អត្ត​ញ្ញាណ​ជាប់​នឹង​ខ្លួន​ទេ​)

ក្រោយ​កើតហេតុ​ សម្ថ​កិច្ច​មូល​ដ្ឋាន​បាន​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ចុះ​​មកវាស់​វែង​រួច​យក​ម៉ូតូ​ទៅ​រក្សាទុក។ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​រថយន្ត​ដឹងកសព​ដឹកយកទៅតម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​ ដើម្បី​រង់ចាំ​សាច់​ញា​តិយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម