ក្មេងប្រុស​ពីរ​នាក់​បាន​ស្លាប់ ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉​ង​ត៍​កិន នៅ​កែង​រ៉ារថភ្លើង​ក្រុងព្រះសីហនុ​

437
ចែករម្លែក

ដោ​យ:​វណ្ណៈ​/​ព្រះសីហនុ​ ៖ ក្មេងប្រុស​២​នាក់​ដែល​គេ​ដឹងថា​ជា​សិស្សសាលា​ឡាយ​ហ្វ​រ័ ក្រុងព្រះសីហនុ ជិះ​ម៉ូតូឌុប​គ្នា ចេញពី​សាលា វិល​ទៅផ្ទះ​វិញ ហើយ​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៏​រន្ធត់ ពេលនេះ​កុមារា​ទាំងពីរ​បាន​ស្លាប់​នៅនឹងកន្លែង។​

​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​កើតឡើង នៅ​ផ្លូវកែង​រ៉ា​លើ​វិថី​ផែ ក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​កាលពី វេលា​ម៉ោង​ជិត​៧​យប់​ថ្ងៃ​២៧ ​មីនា​ ២០១៩​ នេះ​បង្ករ​ឡើង​រវាង​រថយន្ត​ក្រឡុក​ស៊ីម៉​ង់​ត៍​និង​ម៉ូតូ​។

​ប្រភពពី​សាច់ញាតិ​អោយដឹងថា​ជនរងគ្រោះ​ទី​១.​ឈ្មោះ ឆេង ប៊ុន​ស៊ឺ រៀន​ថ្នាក់​ទី​១០B សាលា​ឡាយ​ហ្វ៍ និង​ទី​២.​ឈ្មោះ​លីម កា​លីន​ រៀន​ថ្នាក់​ទី​៧B​ សាលា​ឡាយ​ហ្វ៍​ដូចគ្នា​។​

​សព​ក្មេងរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល។ វត្ថុតាង​មាន​ម៉ូតូ​និង​រថយន្ត​ក្រឡុក​ស៊ី​ម៉​ង​ត៍​យកទៅ​រក្សាទុក​នៅ​កា​រិ​យា​ល័យនគរបាលចរាចរណ៍ ដើម្បីកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចាត់ការ​បន្តរ​៕​B/